លោក ដូណាល់ ត្រាំ ប្រាប់​ប្រធានាធិបតី​ចិន​តាមទូរស័ព្ទ​ថា «ជិតមាន​រឿងល្អកើត​ឡើងហើយ លើវិស័យ​ពាណិជ្ជកម្ម និង​បញ្ហា​កូរ៉េខាងជើង...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ ប្រាប់​ប្រធានាធិបតី​ចិន​តាមទូរស័ព្ទ​ថា «ជិតមាន​រឿងល្អកើត​ឡើងហើយ លើវិស័យ​ពាណិជ្ជកម្ម និង​បញ្ហា​កូរ៉េខាងជើង...»

09/05/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចពិភាក្សា​មួយតាមទូរស័ព្ទ​ជាមួយប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារ​នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) ដើម្បីជជែក​ពីសំណុំរឿង​ពាណិជ្ជកម្ម និង​កូរ៉េខាងជើង។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន CGTN​ នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
នៅមុនជំនួបនេះ លោក ដូណាល់ ត្រាំ បានគូស​បញ្ជាក់​នៅលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំនឹងនិយាយ​ទូរស័ព្ទទៅ​កាន់មិត្ត​របស់ខ្ញុំ គឺប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នៅម៉ោង ៨៖៣០នាទីព្រឹក ហើយប្រធានបទ​សំខាន់គឺផ្ដោតលើ​ពាណិជ្ជកម្ម ដែលនឹងមាន​រឿង​ល្អកើតឡើង ព្រមទាំងសំណុំរឿង​កូរ៉េខាងជើង​ ប្រកបដោយ​ទំនុកចិត្ត និងទំនាក់ទំនង​ដែល​ត្រូវកសាង​ឡើង»។
ដោយឡែក នៅក្នុងជំនួបនេះដែរ លោក ស៊ី ជិងពីង បានប្រាប់លោក ដូណាល់​ ត្រាំ ឱ្យមានការយក​ចិត្តទុកដាក់​ចំពោះគោលជំហរ​របស់ចិន ពាក់ព័ន្ធនឹង​បញ្ហា​នៅលើ​តំបន់ ឧបទ្វីបកូរ៉េ ហើយថា​ទីក្រុងប៉េកាំងនឹងបន្តដើរតួនាទី​ជាវិជ្ជមាន ស្ដីពី​ការលុបបំបាត់អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង។
គួរបញ្ជាក់ថា ជំនួបតាម​ទូរស័ព្ទរវាង​លោក ដូណាល់ ត្រាំ និង​លោក ស៊ី ជិនពីង ធ្វើឡើងនៅចំពេល​មានសេចក្ដីរាយការណ៍​ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូល​កូរ៉េខាងជើង បានបើកកិច្ចជំនួប​សម្ងាត់ម្តងទៀត​នៅថ្ងៃទី៧-៨ ខែឧសភា៕