លើក​ទី​១​ ខេមរៈ សិរីមន្ត បណ្ដើរ​ភរិយា​​ចូល​រួម​កម្មវិធី​ធំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លើក​ទី​១​ ខេមរៈ សិរីមន្ត បណ្ដើរ​ភរិយា​​ចូល​រួម​កម្មវិធី​ធំ

08/05/2018
ក្រោយ​ពី​ដាច់​ចិត្ត​ទម្លាយ​រឿង​រៀបការ​​មាន​កូន​​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ ឥឡូវ​កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត បាន​បណ្ដើរ​ភរិយា​ជា​ទី​ស្រឡាញ់​ទៅ​ចូល​រួម​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើកទី១៥៥ ​ហើយ​នៅ​ព្រឹក​មិញ​នេះ។
ខេមរៈ សិរីមន្ត និងភរិយា ថតរូបអនុស្សាវរីយ៍ជាមួយសម្តេចប្រធាន​កាក​បាទ​ក្រហម​កម្ពុជា
ការ​បណ្ដើរ​ភរិយា​លើក​ទី១ ជា​សាធារណៈ​បាន​ធ្វើ​ឲ្យ​​​មិត្តភ័ក្ដិ​ក្នុង​ទាំង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ជា​ពិសេស​​ប្រិយមិត្ត​ដែល​គាំទ្រ​កំពូល​តារា​ចម្រៀង​រូប​នេះ​ផ្ទាល់​តែម្ដង។ ចំពោះ​ការ​បង្ហាញ​វត្ត​មាន​​​ជាមួយ​​ប្រពន្ធ​លើក​ដំបូង​ក្នុង​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើកទី១៥៥ នេះ​ ខេមរៈ សិរីមន្ត ក៏បាន​រួម​ចំណែក​ជួយ​ដល់​សង្គម​ ១​ពាន់​ដុល្លារ​​អាមេរិក​។
ក្នុង​​​​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើកទី១៥៥នេះ​ ​​មាន​ការ​អញ្ជើញ​ចូល​រួម​ក្រោម​អធិបតី​ភាព​សម្ដេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្ដិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា៕