ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះ ថា កាហ្វេចង្អុលមេឃ មានផ្ទុកឱសថ Sildenafil ដែលប្រើប្រាស់សម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស ហើយឱសថនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតចំពោះអ្នកប្រើប្រាស់។ ជាពិសេសអ្នកចូលចិត្តផឹកកាហ្វេចង្អុលមេឃ។
ការប្រកាសប្រមូលកាហ្វេចង្អុលមេឃនេះ បន្ទាប់ពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានរកឃើញមានផ្ទុកឱសថ Sildenafil នៅក្នុងកាហ្វេចង្អុលមេឃ។
ក្រសួងសុខាភិបាល បានប្រកាសឲ្យក្រុមហ៊ុនកាហ្វេចង្អុលមេឃ ឯ.ក នាយកដ្ឋានចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសម្អាង អាជ្ញាធរពាក់ព័ន្ធ មន្ទីរសុខាភិបាលរាជធានី-ខេត្ត គ្រប់បណ្ដាសាខាកាហ្វេចង្អុលមេឃ និងតាមតូបលក់ភេសជ្ជៈផ្សេងៗ ត្រូវធ្វើការប្រមូលមកវិញជាបន្ទាន់ នូវកាហ្វេចង្អុលមេឃក្លែងក្លាយមានផ្ទុកឱសថ Sildenafil ដើម្បីយកមកកម្ទេចចោល៕
សូមអានសេចក្ដីលម្អិតដូចខាងក្រោមនេះ៖
