សុះ ស៊ូហាណា ស្ដាយ​មិន​អាច​​​ជួយ​ U21 ​លើក​ពាន​ស្ដេច​ប្រ៊ុយណេ​បាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សុះ ស៊ូហាណា ស្ដាយ​មិន​អាច​​​ជួយ​ U21 ​លើក​ពាន​ស្ដេច​ប្រ៊ុយណេ​បាន

08/05/2018
​ខ្សែ​បម្រើ​ឆ្នើម​របស់​ណាហ្គាវើល​បង្ហាញ​ការ​សោក​ស្ដាយ​ ដែល​មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ២១ ឆ្នាំ​លើក​ពាន​ស្ដេច​ស៊ូលតង់​នៃ​ប្រទេស​ប្រ៊ុយណេ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ។


​ខ្សែ​បម្រើ​ដែល​ជួយ​ U21 កម្ពុជា​ បាន​ឡើង​ទៅ​កាន់​​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ពាន​ខាង​លើ​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា ​ការ​ទទួល​បាន​ឱកាស​ចូល​លេង​ជា​មួយ​ក្រុម​យុវជន​ជា​រឿង​កម្រ​មួយ។ ប៉ុន្តែ​ខ្លួន​ពិត​ជា​មាន​ការ​សោក​ស្ដាយ​មែន​ទែន ដែល​មិន​អាច​ជួយ​ក្រុម​យក​ឈ្នះ​ទៅ​លើ​ទីម័រខាងកើត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​បាន។

​​​ខ្សែ​បម្រើ​ក្រុម​ធំ​របស់​កម្ពុជា​រូប​នេះ​បន្ថែម​ថា តាម​ពិត​ទៅ​ទីម័រ​មិន​​ខ្លាំង​ជាង​កម្ពុជា​ទេ ​ពោល​គឺ​ប្រដំប្រសងគ្នា​។ ប៉ុន្តែ​ការ​បរាជ័យ​នេះ​ កើត​ឡើង​ដោយ​សារ​កម្ពុជា​ប្រមូល​អារម្មណ​មិន​បាន​ល្អ​ដូច​ទីម័រ។

ខ្សែ​បម្រើ​​ខ្មែរ​-ឥស្លាម​រូប​នេះ​រក​បាន​ពីរ​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​​ពាន​ស្ដេច​ប្រ៊ុយណេ ​គ្រាប់​បាល់​ទី​១​រូប​គេ​​រក​បាន​នៅ​ពេល​​ក្រុម​យុវជន​កម្ពុជា​អាយុ​ក្រោម​២១​ឆ្នាំ​ចាញ់​ក្រុម​ U21 ឡាវ​ដោយ​លទ្ធផល​ ២-១​ និង​គ្រាប់​បាល់​ទី​២​រក​បាន​នៅ​ពេល​ U21​ កម្ពុជា​​យក​ឈ្នះ​ U21សិង្ហបុរី​ ១-០​ ដើម្បី​ឡើង​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ទន្ទឹម​នឹង​នោះ​រូប​គេ​​ក៏​ជា​អ្នក​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​​ ណារ៉ុង កក្កដា ​ទាត់​ចូល​ទាំង​ពីរ​គ្រាប់​ពេល​យក​ឈ្នះ​ U21 មីយ៉ាន់ម៉ា​ ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ផង​ដែរ៕ ​