យុវជនម្នាក់បើកម៉ូតូបុករថយន្តស្លាប់ខ្លួនឯង ប៉ូលិសរកសាច់ញាតិមិនទាន់ឃើញ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុវជនម្នាក់បើកម៉ូតូបុករថយន្តស្លាប់ខ្លួនឯង ប៉ូលិសរកសាច់ញាតិមិនទាន់ឃើញ!!!

08/05/2018
ខេត្តរតនគិរី៖ ​បុរស​ម្នាក់បានស្លាប់យ៉ាងអណោចអធ័មមួយរំពេច ដោយសាររថយន្តបុកគ្នាជាមួយនឹងម៉ូតូ កាលពីវេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​បា​ជាន់ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង។

 ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្តយី​ឌុ​បមួយគ្រឿង ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ​កំពង់ចាម 3A-3167 ​បើកបរយ៉ាងលឿន ក្នុងទិសពីកើតទៅលិច បញ្ច្រាសទិសគ្នាជាមួយនឹងជនរងគ្រោះជិះម៉ូតូ ម៉ាកស៊ីរូស ពណ៌ស គ្មានស្លាកលេខ។ លុះពេលជនរងគ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅ​ខាងឆ្វេង​ដៃ​ ​បុកគ្នាជាមួយនឹង​រថយន្ត​ពេញទំហឹង ដួលបោកទៅលើដី បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័័មមួយរំពេច។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

មន្ត្រីនគរបាលចរាចរក្រុងបានលុង បានឲ្យដឹងថា រថយន្តបង្កជាប្រភេទយីឌុប ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-3167 បើកបរ​ដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ពីព្រោះគេបានរត់គេចខ្លួនបាត់។ រីឯម៉ូតូរងគ្រោះ ម៉ាកស៊ី​រ៉ូ​ស ពណ៌​ស គ្មាន​ស្លាក​លេខ ហើយសមត្ថកិច្ចក៏មិនទាន់ស្គាល់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយដែរ។មន្ត្រីនគរបាលដដែល បានបន្តថា​ បើតាមការពិនិត្យមើលភិនភាគ គឺជនរងគ្រោះមានសម្បុរ​ស្រអែម សក់ស្លូត ពាក់​អាវយឺត​ដៃខ្លី ឆ្នូត​សលាយ​ខ្មៅ និង​មាន​អាវធំ​ខ្មៅ​ ពាក់ពី​ខាងក្រៅ ហើយ​ស្លៀកខោ​ខ្មៅ​ជើងវែង មានអាយុ​ប្រហែល​ជាង២០​ឆ្នាំ​។

 រីឯសម្ភារនៅជាប់នឹងខ្លួន​ជន​រងគ្រោះ ​មាន​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ មាន​បន្តោង​ខ្នែង​ជ្រូក។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដឹកសាកសពរបស់ជនរងគ្រោះ យកទៅតម្កល់ទុក នៅក្នុងមន្ទីរពេទ្យ​បង្អែក​ខេត្ត។ បើតាមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត ​បានប្រាប់អ្នកសារ​ព័ត៌​មានង​ថា សព​អាច​រក្សា​ទុក​រយៈពេល​១​ថ្ងៃ​កន្លះ បើ​អត់​មាន​បងប្អូន​សាច់ញាតិ​មក​ទទួល​ទេ​ ខាងមន្ទីរពេទ្យ​នឹង​បូជាសព​ហើយ។