ធ្លាយ​​ព័ត៌មាន​សម្ងាត់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ទើបជួបគ្នា​ជាថ្មី​ចាប់ពីថ្ងៃទី៧-៨ ខែឧសភា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្លាយ​​ព័ត៌មាន​សម្ងាត់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ទើបជួបគ្នា​ជាថ្មី​ចាប់ពីថ្ងៃទី៧-៨ ខែឧសភា!

08/05/2018
(ប៉េកាំង)៖ ទីបំផុត​ព័ត៌មាន​សម្ងាត់​មួយទៀត ទើបតែត្រូវបាន​ទម្លាយចេញ​នៅល្ងាច​ថ្ងៃ​អង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨ ដោយ​​បញ្ជាក់ថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក គីម ជុងអ៊ុន មេដឹកនាំ​​កំពូល​កូរ៉េខាងជើង បានបើកកិច្ចជំនួប​សម្ងាត់​ម្តងទៀត​​នៅថ្ងៃទី៧-៨ ខែឧសភា ដែលអាច​​និយាយបានថា ទើបតែបញ្ចប់​​ទៅ​ប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។
នេះបើតាម​​ការចេញ​ផ្សាយ​ដោយ បណ្តាញ​ព័ត៌មាន​ទាន់ហេតុការណ៍ និងសារព័ត៌មាន​ស៊ីនហួរ នាល្ងាចថ្ងៃ​អង្គារនេះ​តែម្តង។
តាមពិត​ជំនួបខាងលើនេះ ត្រូវបាន​រៀបចំឡើងនៅទីក្រុង​ដាលៀន (Dalian) នៃខេត្តលាវនីង (Liaoning) ភាគខាងជើង​​ប្រទេសចិន ដែល​លោក គីម ជុងអ៊ុន បានធ្វើដំណើរ​មកជួបលោក ស៊ី ជិនពីង ម្តងទៀត​តាមរយៈខ្សែរថភ្លើង​ពិសេស ដូចកាលពី​លោក​បានធ្វើដំណើរ ទៅទីក្រុងប៉េកាំងខែមុន​ផងដែរ។
សម្រាប់ការផ្សាយព័ត៌មាន​នៅតំណាក់​កាលដំបូងនេះ គឺមេដឹកនាំទាំងពីរ​បានធ្វើការពិភាក្សា​លើ​បញ្ហា​​ប្រឈម​ជាច្រើន ជាពិសេសការ​ផ្លាស់ប្តូរទស្សន​ស៊ីជម្រៅ​មួយចំនួន​​ ជុំវិញបញ្ហា​ទំនាក់ទំនង ចិន-កូរ៉េខាងជើង នៅក្នុងការ​ពិធីទទួលទាន​អាហាររួមគ្នា​។ ដោយឡែក​សម្រាប់ការ​​សន្និដ្ឋានបន្ថែមទៀតវិញ គឺមេដឹកនាំ​ទាំងពីរក៏ទំនង​ជាបានពិភាក្សា គ្នាពាក់ព័ន្ធ​នឹងគំរោង​លោក គីម ត្រូវជួប​លោក ដូណាល់ ត្រាំ នៅពេលឆាប់ៗ​ខាងមុខនេះ​ផងដែរ៕