ព្រះសង្ឃ​១​អង្គ​ ចង.ក​សម្លាប់​ខ្លួន​ ដោយ​​បន្សល់​ទុក​សំបុត្រ​១​ច្បាប់​ ថា​ កូន​សូម​លា ឪពុក និង​ម្តាយ​ហើយ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះសង្ឃ​១​អង្គ​ ចង.ក​សម្លាប់​ខ្លួន​ ដោយ​​បន្សល់​ទុក​សំបុត្រ​១​ច្បាប់​ ថា​ កូន​សូម​លា ឪពុក និង​ម្តាយ​ហើយ!!!

08/05/2018
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ​ បាន​ប្រទះឃើញ​ព្រះសង្ឃ​១​អង្គ​​​ចង.ក​សម្លាប់​ខ្លួន​នៅលើ​ដើម​អំពិល​ ស្លាប់​ប្រហែល​នៅ វេលា​ម៉ោង​១​រំលង​អធ្រា​ត្រ ចូល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ ២០១៨ ​នៅ​ចំណុច​ឆ្ងាយ​ពី​វត្ត​ត្រ​ប៉ែក​ហែល​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ គោក​ធំ ឃុំ​បុ​ស្បូវ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ព្រះសង្ឃ​រងគ្រោះ​ព្រះនាម​ឈី​ន​ ខុប ព្រះ​២៦​វស្សា រស់នៅ​ភូមិ គោក​ធំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ ស៊ិន រ៉ាស៊ី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ គេ​បាន​ប្រទះឃើញ​សំបុត្រ​១​ច្បាប់​រៀបរាប់​ថា ​កូន​សូម​លា​អ្នកមានគុណ​ទាំង​២​នាក់​ជា​រៀង​រហូត​ហើយ​ដោយសារតែ​កូន​មិនអាច​តស៊ូ​នឹង​ជំងឺ​ប្រចាំ​កាយ​របស់​កូន​តទៅ​មុខទៀត​បាន។លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ លុះ​ម៉ោង​៥​ព្រឹក​ភ្លឺ​ស្រាងៗ​ស្រាប់តែ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ព្រះសង្ឃ​ឈ្មោះអង្គនោះ​យក​ខ្សែ​គោ ពណ៌​ខៀវ​ ចង.ក​នៅ​លើ​ដើម​អំពិល​កម្ពស់​ប្រហែល​១​ម៉ែត្រ​ស្លាប់​ឡើង​ចង់​រឹង។

លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយពី​កើតហេតុ​រួច ​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​សព​ចុះ​ ធ្វើការ​ត្រួតពិនិត្យ​ហើយ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា សព​នេះ​ពិតជា​ស្លាប់​ដោយ​ចង.ក ពិតប្រាកដ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង ​អំពើ​ឃាតកម្ម​ទេ។ សព​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​តែម្តង។