ក្រសួងអប់រំ ឲ្យសិស្សដែលប្រឡងជាប់សញ្ញាបត្របាក់ឌុប ឆ្នាំ២០១៣ អាចទៅដកសញ្ញាបត្របានហើយ ដោយឥតគិតថ្លៃ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងអប់រំ ឲ្យសិស្សដែលប្រឡងជាប់សញ្ញាបត្របាក់ឌុប ឆ្នាំ២០១៣ អាចទៅដកសញ្ញាបត្របានហើយ ដោយឥតគិតថ្លៃ!

07/05/2018
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ប្រកាសឲ្យសិស្សដែលបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៣ អាចទៅដកសញ្ញាបត្របានហើយ។

ក្រសួងអប់រំបានឲ្យដឹងទៀតថា បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ សីហា ២០១៣ អាចទៅទទួលយកសញ្ញាបត្រ ពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត រៀងៗខ្លួន បន្ទាប់ពីមន្ទីរអប់រំ រាជធានី/ខេត្ត មកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីពេលនេះទៅដោយឥតគិតថ្លៃ៕