ក្រសួងមហាផ្ទៃ បង្ហាញបញ្ជីឈ្មោះគណបក្សចំនួន៣៨ ដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីត្រៀមចូលរួមការបោះឆ្នោត នៅចុងខែកក្កដា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងមហាផ្ទៃ បង្ហាញបញ្ជីឈ្មោះគណបក្សចំនួន៣៨ ដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីត្រៀមចូលរួមការបោះឆ្នោត នៅចុងខែកក្កដា

07/05/2018
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ បានបង្ហាញបញ្ជីឈ្មោះគណបក្សនយោបាយចំនួន៣៨ ដែលបានចុះបញ្ជីឈ្មោះគណបក្ស នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ។ នេះបើយោងតាមលិខិតរបស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន VOB News ទទួលបាននៅព្រលប់ថ្ងៃនេះ។
សូមជម្រាបថា រហូតដល់ថ្ងៃនេះមានរយៈពេល០៨ថ្ងៃហើយ នៃ​ការចុះបញ្ជី ដែលមានគណបក្សនយោបាយចំនួន៤ បានចុះបញ្ជីរួចរាល់ រួមមានគណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចំនួន២១ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ និងមានគណបក្សនយោបាយចំនួន៨ បានតម្កល់ប្រាក់នៅរតនាគារជាតិ ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោត។
រយៈពេល នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន​១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕