សមាជិកព្រឹទ្ធសភាអាមេរិក៖ កម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ជាពិសេសគណបក្សប្រជាជនកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមាជិកព្រឹទ្ធសភាអាមេរិក៖ កម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ជាពិសេសគណបក្សប្រជាជនកម្ពុជា

07/05/2018
(ភ្នំពេញ)៖ ថ្លែងនៅក្នុងជំនួបពិសេសជាងមួយម៉ោងរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក Doug Ericksen សមាជិកព្រឹទ្ធសភាអាមេរិក នៅរដ្ឋវ៉ាស៊ីនតោន មកពីគណបក្សសាធារណរដ្ឋជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជា និងបានបញ្ជាក់ថា ប្រជាជនកម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ពិសេសជាងនោះទៀតគឺគណបក្សប្រជាជនកម្ពុជា គឺមិត្តរបស់អាមេរិក។
លោក Doug Ericksen សមាជិកព្រឹទ្ធសភាអាមេរិក បានថ្លែងយ៉ាងដូច្នេះថា៖ «គាត់មកនេះក្នុងតំណាងនៃរដ្ឋវ៉ាស៊ីនតោន ក្នុងលក្ខណៈបង្ហាញ មិត្តភាព និងការចាប់អារម្មណ៍ ពីរដ្ឋវ៉ាស៊ីនតោន ជាមួយប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះទេ [...] គាត់ថា ប្រជាពលរដ្ឋកម្ពុជាគឺមិត្តនៃសហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ គណបក្សប្រជាជនកម្ពុជា ក៏ជាមិត្តនៃសហរដ្ឋអាមេរិកដែរ មិនមែនជាសត្រូវនោះទេ ហើយគាត់ថា យើងនឹងធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេភាគីកាន់តែល្អថែមទៀត»។
សមាជិកព្រឹទ្ធសភាអាមេរិក ដដែលរូបនោះបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិកដើម្បីបន្តកិច្ចការសំខាន់ៗ ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា។
ការថ្លែងរបស់របស់លោក Ericksen បែបនេះធ្វើឡើងនៅក្នុងជំនួបពិសេសជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ នាវិមានសន្តិភាព៕

សូមជំរាបថា នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយលោក Doug Ericksen សមាជិកព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋវ៉ាស៊ីនតោន និងគណៈប្រតិភូ៕