Ronaldo ​ធានា​ថា​បាន​លេង​ទល់ Liverpool - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Ronaldo ​ធានា​ថា​បាន​លេង​ទល់ Liverpool

07/05/2018
កីឡាករ Cristiano Ronaldo ​បាន​ប្រាប់​ទៅ​លោក Zidane ​ថា​របួស​របស់​ខ្លួន​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ​ហើយ​អាច​លេង​បាន​ទល់​ក្រុម Liverpool ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ។


Ronaldo ​ត្រូវ​ប្ដូរ​ចេញ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​រូបគេ​រង​របួស​ក្នុង​ការ​ព្យាយាម​រក​គ្រាប់​បាល់​ គ្រាប់​ទី​១។ ​របួស​នោះ​ដែរ ​ត្រូវ​បាន​លោក Zidane ​បញ្ជាក់​ថា​៖ “បច្ចុប្បន្ន Ronaldo ​មិន​ទាន់​ស្រួល​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​នេះ​ជា​របួស​តិចតួច។ គាត់​នឹង​ពិនិត្យ​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ​ប៉ុន្តែ​គាត់​បាន​ប្រាប់​យើង​ហើយ​ថា គាត់​មិន​ធ្ងន់ធ្ងរ​ទេ។ គាត់​នឹង​លេង​បាន ​ជាមួយ​ក្រុម Liverpool ​វគ្គ​ផ្ដាច់ព្រ័ត្រ”។


ការ​រង​របួស​នេះ​ដែរ ​ជា​កង្វល់​ខ្លាំង​មួយ​សម្រាប់​ក្រុម Real Madrid ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ​ព្រោះ​ថា Ronaldo ​តែងតែ​ជា​តួ​ឯក​ជា​និច្ច​ក្នុង​ប្រកួត​សំខាន់។ ប្រសិន​បើ​អវត្តមាន​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ Champions League ​រដូវ​កាល​នេះ នោះ​ក្រុម​ការពារ​តំណែង​ជើង​ឯក ​អាច​នឹង​ពិបាក​ត​ទល់​ជាមួយ​ Liverpool ៕