(ភ្នំពេញ)៖ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) សូមជម្រាបជូនដំណឹង ដល់សិស្សនិសិត្សទាំងអស់ឲ្យបានជ្រាបថា ក្រោមជំនួយឧបត្ថម្ភពី មូលនិធិអាជីណូម៉ូតូ ប្រទេសថៃ (Ajinomoto Foundation Thailand) បានផ្តល់ជូនអាហាររូបករណ៍ពេញឆ្នាំ ចំនួនពីរកន្លែង សម្រាប់សិស្សនិសិត្ស ដែលមានបំណងចង់បន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតកំរិតសិក្សាអន្តរជាតិ ដែលសិក្សាទៅលើផ្នែក វិស្វកម្មឧស្សាហកម្ម (Industrial Engineering) នៅវិទ្យាស្ថាន Sirindhorn International Institute of Technology (SIIT) នៃសកលវិទ្យាល័យ Thammasat ប្រទេសថៃ សម្រាប់ឆ្នាំសិក្សា ២០១៨នេះ។
លក្ខខណ្ឌជ្រើសរើសៈ
១. សម្រាប់ថ្នាក់បរិញ្ញាបត្រ
• សិស្សនិសិត្ស ត្រូវតែជាជនជាតិខ្មែរ
• ត្រូវមានការសិក្សាល្អប្រសើរ ដូចខាងក្រោមៈ
- មានសសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលមាននិទ្ទេសល្អផ្នែក គណិតវិទ្យា រូបវិទ្យា និង ភាសាអង់គ្លេស។
- ឬជានិសិត្សដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី១ឬទី២ ដែលមានកំរិត GPAX. ចាប់ពី 2.75ឡើងទៅ។
- ការសិក្សាមានរយៈពេល៤ឆ្នាំ
២. សម្រាប់ថ្នាក់អនុបណ្ឌិត
• សិស្សនិសិត្សត្រូវតែជាជនជាតិខ្មែរ
• ត្រូវតែមានសញ្ញាបត្រ បរិញ្ញាបត្រដែលមានដែលមានកំរិត GPAX ចាប់ពី ២.៧៥ ឡើងទៅ។
• ត្រូវមានលិខិតផ្តល់អនុសាសន៍ ចំនួនពីរច្បាប់ពី គ្រូបង្រៀន សាស្រ្តាចារ្យ ឬទីប្រឹក្សាជាចាំបាច់។
• ការសិក្សាមានរយៈពេល២ឆ្នាំ។
៣. បេក្ខជនដាក់ពាក្យត្រូវតែ ជាសិស្សនិសិត្សនៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកវិទ្យា នៅប្រទេសកម្ពុជា។
៤. ត្រូវមានការតាំងចិត្តខ្ពស់ក្នុងការសិក្សានិងពេញចិត្តក្នុងការត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញបន្ទាប់ពីបញ្ចប់ការសិក្សា។
៥. ត្រូវមានសុខភាពល្អទាំងសុខភាពរាងកាយនិងផ្លូវចិត្តហើយនិងមិនមានជំងឺឆ្លងធ្ងន់ធ្ងរ,ជំងឺផ្សេងៗដែលអាចប៉ះពាល់ដល់ការសិក្សាឬ ក៏ជំងឺផ្លូវចិត្ត។
៦. ត្រូវតែមិនមែនជាបេក្ខជនដែលទទួលបានអាហាររូបករណ៍ដទៃទៀត។
៧. ត្រូវដាក់ពាក្យស្នើរសុំ ហើយអាចចូលរួមបានក្នុងនិតិវិធីជ្រើសរើសនីមួយៗ។
- កាលបរិច្ឆេទទទួលពាក្យ៖ ថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
- ពាក្យសុំអាហារូបករណ៍ សូមចូលតាមរយៈ Line App. ហើយ Scan QR Code
- ព័ត៌មានលម្អិត៖ ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា)។
អាសយដ្ឋាន៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ ៤ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។
ទំនាក់ទំនងៈ កញ្ញា យឹម ណារី/ទូរស័ព្ទៈ (៨៥៥) ២៣ ៧២៩ ៣៩១៦/ (៨៥៥)១០ ៨២២ ២៩៨។
អ៊ីម៉ែលៈ [email protected]៕
