ព័ត៌មានរសើប! សហរដ្ឋអាមេរិក «បង្ហាញ​ក្តីព្រួយបារម្ភ​ខ្លាំងក្រោយដឹងថា ចិនតម្លើង​ខែលការពារមីស៊ីល» នៅតាម​កោះក្នុងសមុទ្រ​ចិន​ខាង​ត្បូង... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៌មានរសើប! សហរដ្ឋអាមេរិក «បង្ហាញ​ក្តីព្រួយបារម្ភ​ខ្លាំងក្រោយដឹងថា ចិនតម្លើង​ខែលការពារមីស៊ីល» នៅតាម​កោះក្នុងសមុទ្រ​ចិន​ខាង​ត្បូង...

04/05/2018
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានសម្ដែងក្ដីព្រួយ​បារម្ភ​ជាខ្លាំង ជុំវិញ​ការពង្រីក​ឥទ្ធិពល​យោធា​​ចុងក្រោយ​បំផុតរបស់ចិន​ នៅឯតំបន់​សមុទ្រចិនខាងត្បូង ហើយថា​សកម្មភាពបែបនេះ​ នឹងបង្កជា​ផលវិបាករយៈពេលខ្លី និងវែងនៅ​ក្នុងតំបន់។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសេតវិមាន​ ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reu​ters នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
ប្រតិកម្មរបស់​សហរដ្ឋអាមេរិកកើត​មានឡើង បន្ទាប់ពីស្ថានីយ​ទូរទស្សន៍ CNBC កាលពីថ្ងៃពុធ ដោយផ្អែកលើ​ប្រភពព័ត៌មាន​ពីក្រុមមន្ត្រីអាមេរិក ​ក្នុងលក្ខខណ្ឌមិន​បញ្ចេញឈ្មោះ​បានរាយការណ៍​កាលពី​ថ្ងៃពុធថា ចិនបានលួចលាក់​តម្លើងមីស៊ីល​កាលពីជាង ៣០ថ្ងៃមុន នៅលើទីតាំង​ចំនួនបី​គឺ Fiery Cross Reef, Subi Reef និង Mischief Reef នៃទី​ប្រជុំកោះ Spratly ក្នុងសមុទ្រ​ចិនខាងត្បូង ​ជាទី​ដែលចិនកំពុងមាន​ជម្លោះ​ដែនទឹក ជាមួយបណ្ដា​ប្រទេសអាស៊ាន​មួយចំនួន ដែលមាន​ទីក្រុង​វ៉ាស៊ីនតោន នៅពី​ក្រោយ។
ដោយឡែក ជុំវិញសេចក្ដីរាយការណ៍​នេះដែរ សេតវិមានបានសម្ដែង​ក្ដីព្រួយបារម្ភ​ជាខ្លាំង។ ថ្លែងប្រាប់អ្នកសារព័ត៌មាន​ក្នុងសន្និសីទ​ដ៏ខ្លី​មួយ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ អ្នកនាំពាក្យ​សេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) យ៉ាងដូច្នេះថា «យើងបានដឹងយ៉ាង​ច្បាស់ ពីទំនើបកម្មយោធា​របស់ចិន នៅតំបន់​សមុទ្រចិន​ខាងត្បូង... ហើយយើង​ពិតជាមាន​ការព្រួយបារម្ភ​ដោយផ្ទាល់ ចំពោះចិន​ពីបញ្ហានេះ ដ្បិតវា​នឹងបង្កជាផល​វិបាករយៈពេល​ខ្លី និងវែងនៅ​ក្នុងតំបន់»។ តែទន្ទឹមគ្នា​លោកស្រី​មិនបានបញ្ជាក់ថា តើផលវិបាកនោះ គឺជាអ្វីនោះ​ទេ។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​ចិន មិនទាន់ធ្វើការអត្ថាប្បាយ​ណាមួយនៅឡើយ ជុំវិញសេចក្ដី​រាយការណ៍​របស់ CNBC។ ប៉ុន្តែ​ក្រសួងការបរទេស​ចិនវិញបានអះអាងថា ចិនមានដែន​អធិបតេយ្យភាព​មិនអាចប្រកែក​បាន លើទីប្រជុំកោះ Spratly ហើយថា​ភាពចំាបាច់ នៃដាក់ពង្រាយ​ប្រព័ន្ធការពារ​ គឺសម្រាប់តែ​ការការពារផលប្រយោជន៍​ចិនតែប៉ុណ្ណោះ មិនមែនមាន​គោលដៅលើ​ប្រទេសណា​មួយ​ឡើយ។ «អ្នកដែលមិន​មានបំណងឈ្លាន​ពាន​លើអ្នកដទៃ មិនគួរ​ព្រួយបារម្ភ ឬភ័យខ្លាច​នោះទេ»។ នេះបើតាម​អ្នកនាំពាក្យ ក្រសួងការ​បរទេសចិន លោកស្រី ហួន ជនយីង (Hua Chunying)៕