នាយករដ្ឋ​មន្ត្រី​ស៊ីរី «ផ្ញើសារសំខាន់​មួយជូនដល់​ពិភពលោក» ក្នុងឱកាស​សម្ពោធ​គំរោងផលិត​ឧស្ម័ន​​ក្នុង​ទីក្រុង​​ដាម៉ាស់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋ​មន្ត្រី​ស៊ីរី «ផ្ញើសារសំខាន់​មួយជូនដល់​ពិភពលោក» ក្នុងឱកាស​សម្ពោធ​គំរោងផលិត​ឧស្ម័ន​​ក្នុង​ទីក្រុង​​ដាម៉ាស់!

04/05/2018
(ដាម៉ាស់)៖ នាយករដ្ឋមន្ត្រីស៊ីរី លោក អ៊ីមេដ ខាមីស (Imad Khamis) បានចូលរួម​ពិធីសម្ពោធគំរោង​ផលិត​ឧស្ម័នមួយ នៅឯ​តំបន់​ការ៉ា (Qara) និងអាល់ប៊ួរេច (al-Bureij) ស្ថិត​នៅភាគខាងជើង​ទីក្រុង​ដាម៉ាស់។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មាន​ចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
ជាមួយគ្នា​នោះដែរនៅក្នុងជំនួប​ជាមួយកម្មករ នៅ​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ លោក Khamis បាន​និយាយថា គំរោងផលិត​ឧស្ម័ននេះអភិវឌ្ឍន៍ឡើង​ដោយក្រុមអ្នក​ជំនាញ​ស៊ីរី​ដោយផ្ទាល់ ហើយវាមាន​សមត្ថភាព​ផលិត​ឧស្ម័ន ០១លានម៉ែត្រ​គូប ក្នុងរយៈពេល​មួយថ្ងៃ។ លោក បន្ថែមថា គំរោងនេះ​គឺជាសារមួយ​ផ្ញើទៅកាន់​ពិភពលោកថា ប្រជាជន​ស៊ីរី​បានប្ដេជ្ញា​ចិត្តកសាង​ប្រទេស​របស់ខ្លួន​ឡើងវិញ ​លើគ្រប់វិស័យ​ទាំងអស់​ក្រោយពួកភេរវករ​បំផ្លាញ​អស់រយៈពេល​ជាច្រើនឆ្នាំ​មកនេះ។
គួរបញ្ជាក់ថា បើតាម​នាយករដ្ឋមន្ត្រី លោក Imad Khamis ការស្ដារវិស័យ​ថាមពល គឺជាអាទិភាពមួយរបស់រដ្ឋាភិបាល​ស៊ីរី​ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និងសេដ្ឋកិច្ច​ឡើងវិញ​ហើយថា គំរោងឧស្ម័ន​ដែល​នៅសល់ នឹងត្រូវប្រតិបត្តិការ​ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ខាងមុខ​នេះ៕