ថ្ងៃទី ១៧ ឧសភា ជាថ្ងៃបើកព្រឹត្តិការណ៍ដាក់បង្ហាញស្មាតហ្វូន OnePlus 6 ជាផ្លូវការ ប៉ុន្តែចចាមអារ៉ាមនៅតែបន្តលេចធ្លាយឥតស្រាកស្រាន្ត។ រូបភាពប៉ុន្មានសន្លឹកត្រូវបានគេបង្ហោះផ្សាយ ជុំវិញរូបរាង OnePlus 6 ដាក់បង្អួតរាងជាមួយ iPhone X និងជំនាន់សិស្សប្អូន OnePlus 5T។
មិនខុសពីការលើកឡើងកន្លងមក OnePlus 6 បានរចនាអេក្រង់ឆកកណ្តាល ប៉ុន្តែមានទំហំតូចល្មម ក្នុងការបំពាក់នូវ Sensor ស្កេនផ្ទៃមុខបែប 3D, ភ្លើង Notification, កាមេរ៉ាមុខ និងរន្ធបញ្ចេញសំឡេង។
ផ្នែកខាងក្រោមបន្តប្រើរន្ធដោតកាសទំហំ ៣,៥ ម.ម អមរន្ធសាកថ្ម USB-C នៅផ្នែកកណ្តាល បន្សំនឹង Speaker។ ប៉ុន្តែសោកស្តាយប្រភពពុំបានបង្ហើបនូវផ្នែកខាងក្រោយ ដែលបន្តធ្វើឲ្យអ្នកគាំទ្រមានមន្ទិលសង្ស័យ តើស្មាតហ្វូនម៉ូឌែលនេះនឹងប្រើកាមេរ៉ាភ្លោះ ជាមួយប្រព័ន្ធស្កេនខ្ចៅដៃថែមទៀតឬយ៉ាងណា?
បន្ថែមពីការរចនានៅតួខាងក្រោយ ក៏ល្ហិចល្ហៀងថានឹងជំនួសដោយសារធាតុកញ្ចក់ស្រោបជំនួសផ្ទៃលោហៈ ជាមួយការវិវត្តមុខងារការពារជម្រាបទឹកឲ្យកាន់តែប្រសើរ ខណៈចំពោះតម្លៃតាមការលេចលឺទំនងជាថ្លៃ ៣៦ ៩៩៩ យន់ឬក្បែរ ៥៥៧ ដុល្លារ នេះបើតាមប្រភពទីផ្សារឥណ្ឌា។
ប្រភព៖ gizmochina
