ព្យុះធូលីកំណាច​វាយលុក​ឥណ្ឌា «ផ្តាច់ជីវិតមនុស្ស​កើនដល់ ១២៥នាក់» នៅបណ្តា​រដ្ឋភាគ​ខាង​ជើង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះធូលីកំណាច​វាយលុក​ឥណ្ឌា «ផ្តាច់ជីវិតមនុស្ស​កើនដល់ ១២៥នាក់» នៅបណ្តា​រដ្ឋភាគ​ខាង​ជើង!

04/05/2018
(ញូដេលី)៖ អាជា្ញធរឥណ្ឌាបានអះអាងថា ចំនួនអ្នក​ស្លាប់បានកើន​ដល់ ១២៥នាក់​ហើយ នៅតាម​តំបន់​​​ផ្សេងៗ​នៃ​​រដ្ឋរ៉ាចាស្ថាន (Rajasthan) និង​រដ្ឋយូតតារ​ប្រាដែស (Uttar Pradesh) ភាគខាងជើង​នៃ​ប្រទេស​ឥណ្ឌា ក្រោយពី​​បានទទួលរង​​ការ​វាយប្រហារ
យ៉ា​ងដំណំ​ពី​​ខ្យល់​​ព្យុះធូលី​​​​ដ៏​មាន​​​​ឥទ្ធិ​ពល​​ខ្លាំង​ក្លា។ នេះបើតាម​​ការដកស្រង់​ការផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរឥណ្ឌា រដ្ឋយូតតារ ប្រាដែស (Uttar Pradesh) មានមនុស្សស្លាប់​ច្រើនជាង​គេដល់ទៅ ៧៣នាក់​ ហើយ​ក្នុងនោះ ៤៣នាក់ នៅក្នុងស្រុក អាក្រា (Agra) នៃរដ្ឋមួយនេះ​ដែលរងគ្រោះធ្ងន់ធ្ងរ​ខ្លាំងបំផុត។ លើសពីនេះទៅទៀត ខ្យល់ព្យុះ​ដ៏កំណាចនេះ ក៏បានផ្តួលរំលំ​​ដើមឈើ និងបង្គោល​ភ្លើងជាច្រើន​​ដើម ក៏ដូចជាបង្កការ​ខូចខាត​ដល់​សំណង់អគារ​ ព្រមទាំងប្រព័ន្ធ​​ហេដ្ឋរចនាសម្ព័ន្ធ​ជាច្រើន និងកាត់ផ្ដាច់អគិ្គសនី​របស់ប្រជាជន​ឥណ្ឌា​រាប់ពាន់នាក់​ផងដែរ។
ដោយឡែក ជុំវិញ​សោកនាដកម្ម​​ដែលបង្កឡើងដោយ​​គ្រោះធម្មជាតិ​នេះ នាយករដ្ឋមន្រ្តី​​​ឥណ្ឌា លោក ណារិដ្រា ម៉ូឌី (Narendra Modi) បានបង្ហោះ​​សារចូលរួម​​មរណទុក្ខ​ ដល់ក្រុម​គ្រួសារ​សាច់ញាតិ​​នៃជនគ្រោះ​ទាំងអស់​ ហើយ​លោក​បាន​បង្គាប់ឲ្យ​មន្រ្តី​ពាក់ព័ន្ធ​ទាំងអស់​ បន្តឃ្លាំមើល​​ស្ថានកាណ៍ និងរៀបចំ​ប្រតិបត្តិការ​ជួយ​សង្រ្គោះ​​ឲ្យញាប់​ដៃញាប់​​ជើងឡើង។
គួរជម្រាបថា ក្រៅពីនេះមនុស្ស​​ច្រើនជាង ១៤៣នាក់ ផ្សេងទៀត​​ក៏បានទទួល​រងរបួស ដោយសារ​​ខ្យល់ព្យុះ​ដ៏អាក្រក់នេះ​​ផងដែរ ខណៈសត្វពាហនៈជាង ១៥០ក្បាលបានងាប់៕