ក្រុម ISIS បំផ្ទុះគ្រាប់បែក​​ក្នុងអគារ​គណៈកម្មការ​បោះឆ្នោត​លីប៊ី «ស្លាប់មនុស្សសរុប១៥នាក់ និងរបួស​រាប់​សិប​នាក់​ទៀត» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុម ISIS បំផ្ទុះគ្រាប់បែក​​ក្នុងអគារ​គណៈកម្មការ​បោះឆ្នោត​លីប៊ី «ស្លាប់មនុស្សសរុប១៥នាក់ និងរបួស​រាប់​សិប​នាក់​ទៀត»

03/05/2018
(ទ្រីប៉ូលី)៖ អាជ្ញាធរលីប៊ី​បានឱ្យ​ដឹងថា ចំនួនមនុស្សស្លាប់​នៅក្នុងការវាយ​ប្រហារ​ដោយបំផ្ទុះគ្រាប់បែក​​របស់​ក្រុមភេរវករ ISIS ទៅលើទីស្នាក់ការ​គណៈកម្មធិការរៀប​ចំការបោះឆ្នោត​​នៅថ្ងៃពុធ​សប្ដាហ៍នេះ បានកើន​ឡើងដល់ ១៥នាក់ហើយ និងរាប់សិបនាក់​ទៀតរងរបួស។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
យោងតាមមន្ត្រី​នៃមន្ទីរពេទ្យ​រដ្ឋ Tripoli Field Hospital ក្នុងទីក្រុង​ទ្រីប៉ូលី លោក Abdaddaem al-Rabti បុគ្គលិក​គណៈកមា្មធិការរៀបចំការ​បោះឆ្នោត ០៩នាក់ មន្ត្រីសន្តិសុខ ០៤នាក់ និង​ភេរវករ ០២នាក់​បានស្លាប់ រីឯមនុស្ស ២១នាក់ ផ្សេងទៀត​រងរបួស។ លោក al-Rabti បន្ថែមថា ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក ដែលពួក ISIS អះអាងថា ជាស្នាដៃរបស់​ក្រុមខ្លួននោះ បានកើតមានឡើង​ខណៈពេល ដែលរដ្ឋាភិបាល​លីប៊ីគាំទ្រ​ដោយ UN កំពុងធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយបេសកកម្ម UN ប្រចាំលីប៊ី ដើម្បីរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី និងសភា នៅមុន​ដំណាច់​ឆ្នាំ២០១៨​នេះ។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃពុធ​ពួកភេរវករ​ជាច្រើននាក់ បានសម្រុក​ចូលក្នុងអគារនៃគណៈកម្មការ​ជាតិជាន់ខ្ពស់រៀបចំការ​បោះឆ្នោត ដោយបានបើកការបាញ់ប្រហារជាមួយក្រុម​មន្ត្រីសន្តិសុខ មុននឹងគ្នា​ពួកគេបំផ្ទុះគ្រាប់បែក​អត្តឃាត បន្ទាប់ពីត្រូវ​កងសន្តិសុខ​ឡោមព័ទ្ធ។ នេះបើតាម​ប្រភពពីអាជ្ញាធរ​លីប៊ី៕