មានករណី​​ផ្ទុះក្នុង​ទីក្រុង​ឡុងដ៍ «បង្កឲ្យ​មនុស្ស​៣០នាក់​របួស ក្នុងនោះ ១០នាក់​របួសធ្ងន់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មានករណី​​ផ្ទុះក្នុង​ទីក្រុង​ឡុងដ៍ «បង្កឲ្យ​មនុស្ស​៣០នាក់​របួស ក្នុងនោះ ១០នាក់​របួសធ្ងន់»

03/05/2018
(ឡុងដ៍)៖ មនុស្ស​រហូតដល់ ៣០នាក់ ក្នុងនោះរួមមាន​ទាំងកុមារ​ផងដែរ បានទទួលរង​របួសក្នុងហេតុការណ៍​ផ្ទុះដ៏ខ្លាំង​ក្លា​មួយ នៅឯភាគខាង​ជើងទីក្រុងឡុងដ៍​ នៃចក្រភពអង់គ្លេស។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន Daily Mail (Mail Online) នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
ការផ្ទុះបានកើតឡើងមាននៅក្នុងពិធីជ្វីបមួយ ដែលមានឈ្មោះថា Jewish Frestival Bonfire។ ពិធីបុណ្យនេះមានការដុតភ្លើងជាទម្លាប់ ប៉ុន្តែបុរសម្នាក់បានយកទូរស័ព្ទគប់​ចូលទៅក្នុងភ្នក់ភ្លើង ទើបបង្កជាការផ្ទុះឡើង ហើយនិង​មនុស្សរងរបួស​ជាច្រើននាក់​បែបនេះ។ ក្នុងចំណោម​អ្នករងរបួស​ទាំង ៣០នាក់ នោះគឺមាន ១០នាក់រង​របួសធ្ងន់ ហើយនេះ​ទំនងមិនមែន​ជាអំពើភេរវកម្ម​អ្វីនោះ​ឡើយ៕