រាងកាយអាចលូតលាស់មានសុខភាពល្អទៅបាន អាស្រ័យដោយមានការស្រូបយកវីតាមីន និងសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។ ប៉ុន្តែបើមិនអាចទទួលយកសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ វានឹងនាំឱ្យរាងកាយទៅជាឈឺនេះឈឺនោះ ឬចេញសញ្ញាណប្លែកៗផ្សេងៗ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរចាប់អារម្មណ៍ បើសង្កេតឃើញរាងកាយកើតមានសញ្ញាណទាំងនេះ និងវិធីដែលគួរដោះស្រាយ។
១. អង្គែលើស្បែកក្បាលបញ្ជាក់ថា រាងកាយអ្នកខ្វះអាស៊ីតដែលមានជាតិខ្លាញ់។ គួរព្យាយាមញ៉ាំត្រីឱ្យបានច្រើន យ៉ាងហោចណាស់២ទៅ៣ដងក្នុងមួយអាទិត្យ។
២. បើសក់អ្នកប្រែជាផុយ ស្ទក់ មិនរលាស់ ជាសញ្ញានៃកង្វះវីតាមីន B។ គួរញ៉ាំបន្លែពណ៌បៃតងដូចជាស្ពៃខ្មៅ និងត្រពាំងបារាំងឱ្យបានញឹកញាប់។
៣. បើសក់អ្នកឆាប់ឡើងស្កូវទាំងវ័យក្មេង បានន័យថារាងកាយខ្វះជាតិទង់ដែង។ ដំណោះស្រាយគឺញ៉ាំផ្សិត និងអ័យស្ទ័រ។
៤. ប្រេះឬពងបែកនៅកៀនមាត់ គឺជាកង្វះវីតាមីន B12 ដូច្នេះអ្នកគួរញ៉ាំសាច់ក្រហម និងសាច់មាន់សាច់ទាបន្ថែម។
៥. បើស្បែកអ្នកប្រែជាលែងរលោង នេះជាសញ្ញានៃកង្វះជាតិស័ង្កសី និងវីតាមីន A។ គួរញ៉ាំសាច់មាន់សាច់ទា និងត្រសក់ស្រូវឱ្យបានច្រើន។
៦. រាងកាយអ្នកមិនអាចស្រូបយកវីតាមីន និងជាតិរ៉ែបានល្អទេ បើខ្វះជាតិអាស៊ីតក្នុងក្រពះ។ ដូច្នេះគួរញ៉ាំអាហារដោយបន្ថែមទឹកខ្មេះធ្វើពីផ្លែប៉ោមបន្តិចដើម្បីបន្ថែមជាតិអាស៊ីតនេះ។
៧. បើអ្នកចេះតែមានអារម្មណ៍អស់កម្លាំងជាប់មិនឈប់ វាជាសញ្ញានៃកង្វះវីតាមីន D។ ផឹកទឹកដោះគោ និងញ៉ាំត្រីឱ្យបានច្រើន។
៨. បើនៅសុខៗស្រាប់តែមានស្នាមជាំលើស្បែក នោះស្បែករបស់អ្នកកំពុងខ្វះវីតាមីន C។ ដំណោះស្រាយគឺញ៉ាំផ្លែក្រូចប្រភេទមួយណាក៏បាន មិនថាក្រូចឆ្មារ ក្រូចខ្វិច ក្រូចថ្លុង ជាដើម។
៩. ដើម្បីជៀសវាងការឈឺសាច់ដុំ គួរបន្ថែមជាតិម៉ាញ៉េស្យូម និងកាល់ស្យូមក្នុងចំណីអាហារ។ សារធាតុចិញ្ចឹមទាំងនេះមាននៅក្នុងផ្លែចេក និងផ្លែបឺរ។
១០. បើមានបញ្ហាពោះវៀន បានន័យថាអ្នកត្រូវការជាតិម៉ាញ៉េស្យូម និងហ្វៃប័រជាចាំបាច់។ ត្រូវញ៉ាំផ្កាខាត់ណាខៀវ និងផ្លែប៉ោមដើម្បីជំនួយពោះវៀនឡើងវិញ៕
ប្រភព៖ womansbeautyextra
