Klopp៖ "អ្នក​​​ថា​ Roma ​អាច​​បក​ ៣-០ ត្រូវ​ដឹង​ថា​កីឡាករ​យើង​ក៏​លេង​បាល់​​​​ដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Klopp៖ "អ្នក​​​ថា​ Roma ​អាច​​បក​ ៣-០ ត្រូវ​ដឹង​ថា​កីឡាករ​យើង​ក៏​លេង​បាល់​​​​ដែរ

02/05/2018
Liverpool នឹង​លើក​ទ័ព​របស់​ខ្លួន​ទៅ​ប្រយុទ្ធ​សមរភូមិ​ចុងក្រោយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League ទល់​នឹង​ Roma នៅ​យប់​នេះ​វេលា​ម៉ោង​ ១:៤៥​នាទី​រំលង​អាធ្រាត្រ។



នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ លោក​ Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​បាន​មាន​ប្រតិកម្ម​ទៅ​អ្នក​គាំទ្រ​ Liverpool ដែល​បារម្ភ​ហួស​ហេតុ​ និង​ក្រុម​អ្នក​គាំទ្រ​ផ្សេង​ទៀត​ដែល​គិត​ថា​ Roma នឹង​វាយ​បក​យក​ឈ្នះ​ ៣-០ វិញ​សម្រាប់​ជើង​ទី​ពីរ​ដូច​ដែល​ពួកគេ​ធ្វើ​បាន​ទល់​នឹង​ Barcelona កាល​ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ។​


បុរស​ដែល​នាំ​ Liverpool ឈ្នះ​ ជើង​ទី​មួយ​ ៥-២​ នៅ​ Anfield បាន​និយាយ​ថា៖ "Liverpool សក្ដិសម​​ឈាន​ដល់​វគ្គ​នេះ​។ ក្រោយ​ការ​វាយ​បក​២​គ្រាប់ជើង​ទី​មួយ​ អ្នក​គាំទ្រ​មួយ​ចំនួន​ទទួល​អារម្មណ៍​ដូច​ពួក​យើង​ចាញ់​បាត់​ទៅ​ហើយ។​ អ្នក​ខ្លះ​ទៀត​និយាយ​ថា​ Roma អាច​ឈ្នះ​៣-០ ប៉ុន្តែ​ពួកគេ​ភ្លេច​គិត​ថា​ Liverpool ក៏​លេង​បាល់​ដែរ​ ពួក​យើង​មិន​បាន​រង់ចាំ​ក្នុង​បន្ទប់​ប្ដូរ​ខោអាវ​នោះ​ទេ"៕