AFF Suzuki Cup 2018 ​ចាប់​ពូល​ល្ងាច​នេះហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

AFF Suzuki Cup 2018 ​ចាប់​ពូល​ល្ងាច​នេះហើយ

02/05/2018
ពាន​រង្វាន់​ធំ​ក្នុង​តំបន់ AFF Suzuki Cup 2018 ​នឹង​ចាប់​ផ្ដើម​ចាប់​ពូល​នា​ល្ងាច​នេះ​ហើយ នៅ​ទីក្រុង​ចាកាតា ​ប្រទេស​ឥណ្ឌូណេស៊ី។


នេះ​ជា​ពាន​រង្វាន់​ធំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​ដែល​មាន​ប្រទេស​ចូល​រួម​១១​ប្រទេស។ ស្រប​ពេល​ដែល​ការ​បែងចែក​ពូល​ជា​២​ពូល ​ម្ខាង​មាន​៥​ក្រុម។ ​ដោយ​ឡែក​សម្រាប់​ទីម័រ និង​ប្រ៊ុយណេ ​នឹង​មាន​ការ​ប្រកួត​ជម្រុះ​យក​តែ​១​ក្រុម​ប៉ុណ្ណោះ​។


​ក្នុង​ឆ្នាំ​នេះ​ដែរ ​ការ​ប្រកួត​មាន​ការ​ផ្លាស់ប្ដូរ​បន្តិច ​ដោយ​មិន​មាន​ក្រុម​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​តែ​ម្ដង​ទេ​។ ក្រុម​ទាំង​១០​នឹង​បែងចែក​ជា​២​ពូល ​ហើយ​ធ្វើ​ការ​ប្រកួត​លក្ខណៈ​ក្នុង​ដី​២​ប្រកួត ​និង​ក្រៅ​ដី​២​ប្រកួត រវាង​ប្រទេស​ដែល​នៅ​ក្នុង​ពូល​រួមគ្នា ខណៈ​ការ​ប្រកួត​ក្នុង​ដី ឬ​ក្រៅដី គឺ​អាស្រ័យ​ទៅ​លើ​ការ​ចាប់​ឆ្នោត។

ដោយ​ឡែក​សម្រាប់​ការប្រកួត គ្រោង​នឹងចាប់ផ្ដើមពីថ្ងៃទី ​០៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ​រហូតដល់​ថ្ងៃទី ១៥ ​ខែធ្នូ ឆ្នាំ ២០១៨ ក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​២​ក្រុម​ ប្រចាំ​ពូល​ទាំង ​២ ​ នឹង​មាន​ឱកាស​ឡើងទៅ​ប្រកួតវគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួត​តាម​រូបមន្ត​ក្រៅដី ​និង​ក្នុងដី ​ដដែល។


ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ ​កម្ពុជា​មិន​ធ្លាប់​ឆ្លង​ផុត​វគ្ក​ចែក​ពូល​នោះ​ទេ។ ស្រប​ពេល​ដែល​ក្រុម​ជោគជ័យ​ជាង​គេ គឺ​ថៃ ​ធ្លាប់​ឈ្នះ​ពាន​នេះ​បាន​៥​ដង ​និង​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​នា​រដូវ​កាល​នេះ៕