ក្នុងកម្មវិធី F8 ប្រចាំឆ្នាំ ២០១៨ បណ្ដាញ Facebook បានឲ្យដឹងថាកម្មវិធីផ្ញើសារ Messenger នឹងចាប់ផ្ដើមធ្វើការកែប្រែមុខមាត់ថ្មីនៅឆ្នាំ ២០១៨ ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងសាមញ្ញជាងមុន។
ផ្នែកខាងក្រោមនៃកម្មវិធី Messenger នឹងត្រូវសម្រួលឲ្យនៅសល់ Tab ចំនួន ៣ ដែលផ្អែកលើការទំនាក់ទំនង។ ចំណែកប៊ូតុង កាមេរ៉ា, Chat ជាវីដេអូ នឹង Chat ជាអក្សរស្ថិតនៅផ្នែកលើខាងស្ដាំ។
លើសពីនេះ Messenger ក៏នឹងមានបន្ថែមមុខងារថ្មី Dark Mode ដែលអាចកែប្រែផ្ទៃ Interface របស់កម្មវិធីពីពណ៌ស ទៅជាពណ៌ខ្មៅវិញ។ Dark Mode នេះនឹងជួយសន្សំសំចៃថាមពលសម្រាប់ស្មាតហ្វូនដែលប្រើអេក្រង់ OLED នឹងអាចជួយដល់ភ្នែកអ្នកប្រើប្រាស់ នៅពេលប្រើនាពេលយប់ទៀតផង៕
ប្រភព៖ The Verge ប្រែសម្រួល៖ ឡៃហ៊ាង
