Apple បានបង្ហាញចេញជាផ្លូវការនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៨ របស់ខ្លួន ដែលត្រូវនឹងត្រីមាសទី ១ ឆ្នាំ ២០១៨ សម្រាប់ក្រុមហ៊ុនដទៃ។
ចំពោះត្រីមាសទីពីរនេះ Apple អាចរកប្រាក់ចំណូលបាន ៦១,១ ពាន់លានដុល្លារ ដែលមានប្រាក់ចំណេញ ១៣,៨ ពាន់លានដុល្លារ ។ ធៀបនឹងរយៈពេលដូចគ្នាកាលមួយឆ្នាំមុន Apple រកចំណូលបាន ៥២,៩ ពាន់លានដុល្លារ និង ប្រាក់ចំណេញ ១១ ពាន់លានដុល្លារ ។
ក្នុងត្រីមាសដដែលនេះ Apple អាចលក់ iPhone សរុបបាន ៥២,២ លានគ្រឿង ធៀបនឹង ៥០,៨ លានគ្រឿង កាលពីឆ្នាំមុន។ អាចលក់ iPad បាន ៩,១ លានគ្រឿង ធៀបនឹង ៨,៩ លានគ្រឿង កាលពីមួយឆ្នាំមុន និងលក់ Mac បាន ៤,១ លានគ្រឿង ថយចុះ ០,១ លានគ្រឿង បើធៀបនឹងឆ្នាំ ២០១៧។
ប្រភព៖ macrumors ប្រែសម្រួល៖ ឡៃហ៊ាង
