ដើម្បីការពារទីផ្សារអង្ករ! សហព័ន្ធស្រូវអង្ករកម្ពុជា ជួលមេធាវីតទល់នឹងអ៊ីតាលី រឿងប្តឹងសហគមន៍អឺរ៉ុប ឲ្យដាក់គំនាបលើអង្ករកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដើម្បីការពារទីផ្សារអង្ករ! សហព័ន្ធស្រូវអង្ករកម្ពុជា ជួលមេធាវីតទល់នឹងអ៊ីតាលី រឿងប្តឹងសហគមន៍អឺរ៉ុប ឲ្យដាក់គំនាបលើអង្ករកម្ពុជា

01/05/2018
(ភ្នំពេញ)៖ មិនមែនជាលើកទី១ទេ ដែលប្រទេសអ៊ីតាលី ព្យាយាមរុកកួនអង្កររបស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុប ដែលភាពច្រណែន ទើបអ៊ីតាលីបានព្យាយាមស្នើទៅកាន់សហគមន៍អឺរ៉ុបជាច្រើនដង ឲ្យដាក់គំនាបលើអង្ករកម្ពុជា បន្ទាប់ពីបញ្ហានេះ សហព័ន្ធស្រូវអង្ករកម្ពុជាបាននិងកំពុងធ្វើការងារនេះយ៉ាងចិត្តទុកដាក់ និងត្រៀមមេធាវីជាការស្រេច ក្នុងការតទល់ទៅនឹងប្រទេសអ៊ីតាលី ការពារអង្ករកម្ពុជានៅសហគមន៍អឺរ៉ុប។
លោក មូល សារិទ្ធ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន VOB News ថា សហព័ន្ធស្រូវអង្ករកម្ពុជា បានកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ដោយបានរៀបចំកិច្ចប្រជុំមួយ ជាមួយក្រសួងពាក់ព័ន្ធនានា កាលពីពេលថ្មីៗនេះ ដើម្បីឆ្លើយតប និងដោះស្រាយជាមួយចំពោះសហគមន៍អឺរ៉ុប។

លោកបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានជួលមេធាវីការពារអន្ដរជាតិ និងបានរៀបចំឯកសាផ្សេងៗ ដើម្បីឆ្លើតបទៅនឹងសហគមនអ៊ឺរ៉ុប ចំពោះការលើកឡើងផ្សេងៗ ដែលអ៊ីតាលីបានចោទប្រកាន់អង្កររបស់កម្ពុជា។

លោកបញ្ជាក់ថា «យើងបានចំណាយច្រើនផងដែរលើកការជួលមេធាវីអន្តរជាតិ ដើម្បីតទល់នឹងអ៊ីតាលី ពាក់ព័ន្ធបញ្ហាអង្ករនេះ»។

លោកថា ប្រទេសអង្ករដែលមានបង្ហាញនៅអឺរ៉ុប គឺប្រភេទអង្ករស (White Rice) ហើយចំពោះអង្ករក្រអូបគ្មានបញ្ហាឡើយ។ កន្លងមកកម្ពុជាក៏បានកាត់បន្ថយ ក្នុងការនាំចេញអង្ករស (White Rice) នេះទៅកាន់ទីផ្សារអឺរ៉ុបដែរ។

សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបាន ជាង៦៣ម៉ឺនតោន ក្នុងនោះនាំចេញទៅសហគមន៍អឺរ៉ុប បានជាង២៧ម៉ឺនតោន ស្មើនឹងជាង៤០ភាគរយ នៃចំនួននាំចេញអង្ករទាំង៕