ទស្សនាវិដេអូអ្នកបើករថយន្ដ១គ្រឿងគឃ្លើនមិនខ្លាចស្លាប់ ប្រថុយជីវិតបើកឆ្លងកាត់ផ្លូវរថភ្លើងទាំង រថភ្លើងកំពុងរត់មកដល់! (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទស្សនាវិដេអូអ្នកបើករថយន្ដ១គ្រឿងគឃ្លើនមិនខ្លាចស្លាប់ ប្រថុយជីវិតបើកឆ្លងកាត់ផ្លូវរថភ្លើងទាំង រថភ្លើងកំពុងរត់មកដល់! (មានវីដេអូ)

01/05/2018
(ភ្នំពេញ)៖ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ អ្នកបើករថយន្ដ១គ្រឿង ម៉ាក Camary ឆ្លាម បានបើកឆ្លងកាត់លើផ្លូវរថភ្លើង ទាំងប្រថុយប្រថានជាទីបំផុត ខណៈដែលរថភ្លើងកំពុងតែធ្វើដំណើរ ឈានជិតមកដល់ ឆ្លងលើកំណាត់ផ្លូវជាតិលេខ៣។

វីដេអូប្រមាណ៣៣វិនាទី ដែលបង្ហាញពីសកម្មភាពបើកឆ្លងកាត់ផ្លូវរថភ្លើងទាំងប្រថុយ ដោយមិនខ្លាចគ្រោះថា្នក់នេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម Facebook និងរងការរិះគន់ជាច្រើនផងដែរ ចំពោះការបើកបរមិនខ្លាចស្លាប់។
ជាមួយគ្នា ដើម្បីការពារអាយុជីវិតក្នុងពេលធ្វើដំណើរ សូមបងប្អូនប្រជាពលរដ្ឋមេត្ដាកុំយកគំរូតាមអ្នកបើកបរខាងលើនេះ និងសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការធ្វើដំណើរ ជាពិសេសមន្ដ្រីជំនាញខាងផ្លូវដែក ត្រូវតែផ្ដល់ព័ត៌មាន ទៅដល់ប្រជាពលរដ្ឋអំពីការឆ្លងកាត់របស់រថភ្លើង៕

ខាងក្រោមនេះ ជាវិដេអូដែលរថយន្ដ១គ្រឿង បានបើកឆ្លងកាត់ផ្លូវរថភ្លើង ខណៈដែលរថភ្លើងរត់ជិតមកដល់៖



ប្រភព៖ Fresh News