Huawei P20 ដាក់​ឲ្យ​កុម្ម៉ង់ ​ក្នុង​តម្លៃ​​ពិសេស​ ថែមកាដូសរុប​ក្បែរ​៣០០​ដុល្លារ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Huawei P20 ដាក់​ឲ្យ​កុម្ម៉ង់ ​ក្នុង​តម្លៃ​​ពិសេស​ ថែមកាដូសរុប​ក្បែរ​៣០០​ដុល្លារ​

01/05/2018
ក្រោយ​​​បង្ហាញ​​ខ្លួន​​លើ​ទីផ្សារ​អន្តរជាតិ​ ទី​បំផុត​ Huawei P20 បាន​​​​បើក​​ឲ្យ​កុម្ម៉ង់​ទិញ​ជា​ផ្លូវ​ការ​​ហើយ ជាមួយ​តម្លៃ​ពិសេស និង​មាន​​ថែម​ជូន​ជា​ច្រើន​ចាប់​ពី​​​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ ០៤ ឧសភា ២០១៨។ 
លោក អែម យុទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់​ខ្ពស់ របស់​ Huawei នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា អតិថិជន​អាច​កក់​​ P20 ក្នុង​តម្លៃ​ត្រឹមតែ ៦៨៩​ដុល្លារ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ ​ដោយ​មាន​រង្វាន់​ថែម​ជូន​​ដូច​ជា​ កាស Wireless Huawei FreeBuds ជញ្ជីង​សុខភាព Huawei Smart Scale ស៊ីម​ Smart កញ្ចប់ធំហ្មង ២៤​សប្តាហ៍ សរុប​ជា​សាច់​ប្រាក់ ២៨៩​ដុល្លារ។

  • Huawei P20 រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ តួ​ធ្វើ​ពី​កញ្ចក់ និង​លោហធាតុ​ដ៏​រលើបរលោង ប្រើ​ប្រាស់​ជា​មួយ​ប្រព័ន្ធ IP53សម្រាប់​ការពារ​ធូលី និង​ទឹក។
  • វា​​បាន​ប្រើ​ប្រាស់​នូវ IR Blaster លើ Board មាន​រន្ធ​ដោត​កាស​ស្តាប់ ៣.៥ mm
  • Headphone Jack បំពាក់​​ដោយ​អេក្រង់​ទំហំ ៥.៨ អ៊ីញ​ RGBW Display ជា​មួយ​កម្រិត​ភាព​ច្បាស់ ២២៤៤x១០៨០ ភិចសែល។
  • មុខងារ AI ដែល​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Kirin ៩៧០
  • ​ម៉េមូរី​ក្នុង​ម៉ាស៊ីន​ទំហំ ១២៨GB ​ជាមួយ​​ microSD Card មាន​រ៉េម​ទំហំ ៤GB។
  • កាមេរ៉ា​មុខ​ទំហំ​ ២៤MP ថត​ Selfie បាន​ស្អាត​ល្អ។
  • ថាមពល​ថ្ម​​វិញ គឺ​មាន​ទំហំ ៣៤០០mAh៕