ទីបំផុតសាធាណរដ្ឋដូមីនីក «សម្រេចចិត្តផ្តាច់ចំណងការទូត ជាមួយកោះតៃវ៉ាន់ ហើយស្ទុះទៅចាប់ដៃមហាយក្សចិនវិញ...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតសាធាណរដ្ឋដូមីនីក «សម្រេចចិត្តផ្តាច់ចំណងការទូត ជាមួយកោះតៃវ៉ាន់ ហើយស្ទុះទៅចាប់ដៃមហាយក្សចិនវិញ...»

01/05/2018
(តៃប៉ិ)៖ រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ លោក ចូសិប វូ (Joseph Wu) នៅថ្ងៃអង្គារនេះ​បានថ្កោលទោស​យ៉ាងខ្លាំង​ ក្រោយពីបានឃើញព័ត៌មានចេញផ្សាយថា ចិនបាន បង្កើតចំណង​ការទូតជាមួយ​សាធារណរដ្ឋ​ដូមីនិច ដែលជាសម្ព័ន្ធមិត្ត​ផ្នែកការទូត​ជាមួយ​តៃវ៉ាន់។ នេះបើតាម​ការចេញ​ផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែ​ឧសភា ឆ្នាំ២០១៨។
យោងតាម​ស៊ីនហួរ ចិន និងសាធារណៈរដ្ឋ​ដូមីនីក បានចុះហត្ថលេខា​នៅថ្ងៃអង្គារនេះ លើសេចក្ដីថ្លែងការណ៍​រួមមួយ ស្ដីពី​ការបង្កើត​ចំណងការទូតរវាងប្រទេស​ទាំងពីរ។ ការចុះ​ហត្ថលេខា​នេះ ធ្វើឡើងដោយ​រដ្ឋមន្ត្រីការ​បរទេសចិន លោក វ៉ាង យី និងសមភាគី ដូមីនីកលោក មីគែល វ៉ាហ្គាស ម៉ាដូណាដូ (Miguel Vargas Maldonado) នៅឯពិធីចុះ​ហត្ថលេខា​មួយក្នុងទីក្រុង​ប៉េកាំង។
ប៉ុន្តែអ្វីដែលគួរ​ឱ្យកត់សម្គាល់គឺថា ផ្អែកលើសេចក្ដីថ្លែងការណ៍​រួមនេះ​សាធារណៈរដ្ឋដូមីនីក បានផ្ដាច់ចំណងការទូតជាមួយ​តៃវ៉ាន់ និងទទួលស្គាល់ថា ចិនមាន​តែមួយ​ប៉ុណ្ណោះ គឺសាធារណៈរដ្ឋ​ប្រជាមានិត​ចិន។
ដោយឡែក កោះតៃវ៉ាន់​បានចេញមុខថ្កោលទោស​យ៉ាងខ្លាំង ចំពោះការបង្កើត​ចំណងការទូត​រវាងចិន និងសាធារណៈរដ្ឋ​ដូមីនីក ដោយចោទថា ការសម្រេចចិត្តផ្លាស់​ប្ដូរភក្ដីភាព និងមិត្តភាព​រាប់ឆ្នាំនេះ គឺធ្វើឡើងដោយសារ​តែអំណាចទឹក​លុយ​របស់ចិនតែម្តង៕