អ្នកសារព័ត៌មាន BBC ត្រូវខ្មាន់កាំភ្លើង​បាញ់សម្លាប់ នៅ​អាហ្វហ្គានីស្ថាន នាំឲ្យ​ចំនួនអ្នកសារព័ត៌មាន​ស្លាប់កើនដល់​១០នាក់ ក្នុងពេលតែមួយថ្ងៃ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកសារព័ត៌មាន BBC ត្រូវខ្មាន់កាំភ្លើង​បាញ់សម្លាប់ នៅ​អាហ្វហ្គានីស្ថាន នាំឲ្យ​ចំនួនអ្នកសារព័ត៌មាន​ស្លាប់កើនដល់​១០នាក់ ក្នុងពេលតែមួយថ្ងៃ!

01/05/2018
(​កាប៊ុល)៖ អ្នកយកព័ត៌មាន​ម្នាក់របស់ BBC លោក អាម៉ាដ ហ្សាហ៍ (Ahmad Shah) ត្រូវបានគេ​បាញ់សម្លាប់នៅឯខេត្ត ខូសត៍ (Khost) ស្ថិតនៅភាគខាងកើត ប្រទេស​អាហ្វហ្កានីស្ថាន នៅចំថ្ងៃដែល​មានការវាយប្រហារ​បំផ្ទុះគ្រាប់បែក​ សម្លាប់​មនុស្ស​ជិត ៤០នាក់ ក្នុងរដ្ឋធានី​កាប៊ុល​កាលពីចន្ទ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
លោក Ahmad Shah មានអាយុ ២៥ឆ្នាំ បានធ្វើការជាអ្នក​យក​ព័ត៌មានឱ្យ BBC អស់រយៈពេល​ច្រើនជាង​មួយឆ្នាំ។ ចំណែកឯ​នាយក BBC World Service លោក ចេមី អាំងហ្គូស (Jamie Angus) បានចាត់​ទុកថា លោក Shah គឺជាមនុស្ស​គួរឱ្យ​គោរព និងជាអ្នក​សារព័តមានដ៏មានប្រជាប្រិយភាព​ម្នាក់។ «នេះគឺជាការ​បាត់បង់​មួយដ៏​ធំធេង។
ខ្ញុំសូមចូលរួមរំលែកទុក្ខ​យ៉ាងក្រៀមក្រំ​ ដល់គ្រួសារ​របស់​លោក Shah និងក្រុម​ការងារ BBC ទាំងមូល​នៅក្នុងប្រទេស​អាហ្វហ្កានីស្ថាន ហើយយើង​នឹងធ្វើអ្វីគ្រប់​តាមដែលអាចធ្វើទៅ​បាន​ ដើម្បីជួយ​ក្រុមគ្រួសារ​របស់គាត់ ក្នុងពេល​វេលាដ៏​លំបាក​នេះ»។ នេះបើ​តាម លោក Jamie Angus។
ជាមួយគ្នា​នោះដែរ បើតាមមេប៉ូលិស​អាហ្វហ្កានីស្ថានក្នុងខេត្ត ខូសត៍ លោក អាប់ឌុល ហាណាន (Abdul Hanan) អ្នកកាសែតរងគ្រោះឈ្មោះ Ahmad Shah ត្រូវបានជន​មិន​ស្គាល់​អត្តសញ្ញាណម្នាក់បាញ់សម្លាប់ នៅពេលលោកកំពុង​ជិះកង់។ ប៉ុន្តែអំពើ​ឃាតកម្មនេះ កើតឡើងចំ​ថ្ងៃតែមួយ​ នៃការវាយប្រហារដោយបំផ្ទុះ​គ្រាប់បែកពីរ​លើកផ្ទួនៗ​គ្នារបស់ក្រុម ISIS​ កាលពីថ្ងៃចន្ទ ដោយការវាយប្រហារ​លើកទីមួយ​ធ្វើឡើង ដោយអ្នក​វាយប្រហារ​ម្នាក់​ជិះម៉ូតូមួយ​គ្រឿង ហើយ​ក្រោយមក​ការផ្ទុះលើកទី ២ បានកើតឡើង​នៅពេលអ្នក​សារព័ត៌មាន​ជាច្រើន​នាក់​ នាំគ្នារត់ទៅ​យក​ព័ត៌មាន។
គួរបញ្ជាក់ថា ការវាយប្រហារ​បំផ្ទុះគ្រាប់បែក​ទាំងពីរខាងលើ បានផ្ដាច់ជីវិត​មនុស្សរហូតដល់ ៤០នាក់ ក្នុងនោះអ្នកសារព័ត៌មាន ០៩នាក់ មកពីស្ថាប័ន​ព័ត៌មានធំៗ​ដូចជា AFP និង Aljazeera ​ផងដែរ ដែលជាហេតុនាំ​ឲ្យអ្នកកាសែតស្លាប់​ សរុបក្នុងពេលតែមួយថ្ងៃ​​នៅអាហ្វហ្គានីស្ថាន​នោះ​​រហូតទៅដល់ ១០នាក់៕