លោក ដូណាល់ ត្រាំ៖ ប្រទេស​សិង្ហបុរី ឬក៏តំបន់​ព្រំដែន​កូរ៉េខាងត្បូង នឹងត្រូវជ្រើស​រើស​ជាកន្លែង​ជួប​លោក គីម ជុងអ៊ុន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ៖ ប្រទេស​សិង្ហបុរី ឬក៏តំបន់​ព្រំដែន​កូរ៉េខាងត្បូង នឹងត្រូវជ្រើស​រើស​ជាកន្លែង​ជួប​លោក គីម ជុងអ៊ុន!

01/05/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា ប្រទេស​សិង្ហបុរី និងតំបន់យោធា​គ្មានព្រំដែន​រវាងប្រទេស​កូរ៉េទាំងពីរ អាចនឹងក្លាយ​ជាទីតាំងរៀបចំ​ជំនួបកំពូល​ជាប្រវត្តិសាស្ត្រ​រវាងលោក និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពេល​ឆាប់ៗ​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់​សម្គាល់ជាថ្មីបែបនេះ​ នៅក្នុង​សន្និសីទសារព័ត៌មាន​រួមគ្នា​ជាមួយប្រធានាធិបតី​នីហ្សេរីយ៉ា លោក មូហាំម៉ាឌូ ប៊ូហារី (Muhammadu Buhari) ដែលកំពុង​បំពេញ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិក។ ថ្លែងនា​ឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «យើងកំពុងពិចារណាលើប្រទេស​ជាច្រើន ក្នុងនោះរួមមាន​ទាំងសិង្ហបុរី ហើយយើង​ក៏បាននិយាយ​ផងដែរ​ពីអគារសន្តិភាព​ ស្ថិតនៅឯ​តំបន់ព្រំដែន​គ្មានយោធា​រវាងកូរ៉េខាងត្បូង និង​កូរ៉េខាងជើង ដែលសុទ្ធសឹងតែ​អាចនឹងក្លាយ​ជាទីតាំង​ សម្រាប់កិច្ច​ប្រជុំ​កំពូល (អាមេរិក -​កូរ៉េខាងជើង)»។
គួរបញ្ជាក់ថា បើតាមផ្សព្វផ្សាយ​អាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួប​ជាមួយ​លោក គីម ជុងអ៊ុន នៅពាក់កណ្ដាល​ខែឧសភានេះ ដើម្បីពិភាក្សាគ្នាស្ដីពីការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើ​ឧបទ្វីបកូរ៉េ។ ចំណែកឯ អគារសន្តិភាព​ស្ថិតនៅឯតំបន់ព្រំដែន​គ្មានយោធា រវាង​កូរ៉េខាងត្បូង និងកូរ៉េខាងជើង ជាទីដែល​លោកមូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ទើបតែជួបគ្នា​ជាលើកដំបូងបំផុត​កាលពី ថ្ងៃសុក្រ​សប្ដាហ៍មុន អាចនឹងក្លាយ​ជាជម្រើសសម្រាប់​លោកត្រាំ និងលោក គីម៕