មិន​ទាន់​ប្រកាស​ផង បែក​ធ្លាយ​​រូប​ភាព​ Nokia X ​ស៊េរី​​ថ្មី​មាន​ម៉ូដ​​ឆក​ខាង​មុខ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិន​ទាន់​ប្រកាស​ផង បែក​ធ្លាយ​​រូប​ភាព​ Nokia X ​ស៊េរី​​ថ្មី​មាន​ម៉ូដ​​ឆក​ខាង​មុខ!

28/04/2018
រូបរាង​របស់​ Nokia X ស៊េរី​ថ្មី ២០១៨​(ចំណែក​ Nokia X ស៊េរី​ចាស់​ចេញ​ឆ្នាំ ២០១៤)ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​​ច្បាស់​តាម​រយៈ​បណ្ដាញ​សង្គម​ចិនឈ្មោះ​ Baidu ដោយ​មាន​រូបរាង​ខាង​មុខ​ឆក​បន្តិច​​។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Nokia ត្រៀម​នឹង​​បញ្ចេញ Nokia X6 នៅ​ប្រទេស​ចិន​(ឯ​អឺរ៉ុប​ហៅ Nokia X) ប៉ុន្តែ​​ចំពោះ​រូបរាង និង​កម្លាំង​ម៉ាស៊ីន​ត្រូវ​បាន​បែក​ធ្លាយ​មុន​ការ​ប្រកាស​ទៅ​ទៀត។
ចំពោះ​លក្ខណៈ​សម្បត្តិុ​ដែល​បែក​ធ្លាយ​រួម​មាន៖
ស៊េរី Nokia ដែល​មាន​លេខកូដ ​TA-1099
បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ ៥.៨ អ៊ីញ
ប្រើបន្ទះឈីប ២ ប្រភេទខុសគ្នា(Snapdragon 636 និងឈីប MediaTek P60)
មាន RAM ២គឺទំហំ 4GB ឬ 6GB
កាមេរ៉ា​ភ្លោះ​ខាងក្រោយ​(មិន​បញ្ជាក់​ទំហំ) ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​​​ប្រទេស​អាឡឺម៉ង់​ផលិត​កែវ​ឡេន​ Carl Zeiss
មាន​កន្លែង​ស្កេន​ក្រយៅ​ដៃ​មួយនិង​ភ្លើង Flash LED មួយ​គ្រាប់​
ដោយ​ឡែក​ថ្ងៃ​ប្រកាស​ទូទាំង​ពិភពលោក​ខ្ទង់​ថ្ងៃ​ទី ១៦ ខែ​ឧសភា
តម្លៃមិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ៕


ប្រភព៖ GSMarena | Nokiamob.net