ទីបំផុតមហាយក្សចិន និងឥណ្ឌា «ព្រមផ្សាភ្ជាប់​ទំនាក់ទំនង​ផ្នែកយោធា» ដើម្បី​កសាង​សន្តិភាព​​តាម​ព្រំដែន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតមហាយក្សចិន និងឥណ្ឌា «ព្រមផ្សាភ្ជាប់​ទំនាក់ទំនង​ផ្នែកយោធា» ដើម្បី​កសាង​សន្តិភាព​​តាម​ព្រំដែន!

28/04/2018
(ចិន)៖ មហាយក្ស​ទាំងពីរនៅ​អាស៊ី គឺឥណ្ឌា និងចិនបានយល់ព្រម​បង្កើនការទាក់​ទង​រវាងយោធា​ នៃប្រទេស​ទាំងពីរ ដើម្បីបន្តថែ​រក្សាសន្តិ​ភាព​នៅតាមព្រំដែន ដែលកិច្ចព្រមព្រៀង​នេះ​ត្រូវបានធ្វើឡើង ស្របពេល​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក ណារិនដ្រា ម៉ូឌី (Narendra Modi)​ រៀបចំបញ្ចប់​ដំណើរទស្សនកិច្ច​រយៈពេលពីរថ្ងៃ​របស់លោក ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅភាគ​កណ្តាលចិន។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅរសៀល​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
ការឈាន​ដល់កិច្ចព្រមព្រៀង​គ្នាខាងលើនេះ ដែលត្រូវបាន​ប្រកាសដោយ​លេខាធិការ​ក្រសួងការបរទេសឥណ្ឌា លោក វិច័យ ហ្គោខាល (Vijay Gokhale) បានកើតមាន​ឡើង នៅប៉ុន្តែខែក្រោយ​​ពីប្រទេសទាំងពីរ បានធ្លាក់ទៅក្នុង​បញ្ហាជម្លោះ​​រឿង​ព្រំដែន ដែនស្ថិតនៅតំបន់​ជួរភ្នំហិម៉ាល័យ ដែលបានបង្ក​ឲ្យ​​​មានក្តី​ព្រួយបារម្ភថា នឹងឈាន​ទៅរកការប្រឈមមុខ​យោធាទ្រង់ទ្រាយ​ធំ​ដាក់គ្នា។
គួរជម្រាបថា លោក ម៉ូឌី បានធ្វើដំណើរ​មកដល់ទីក្រុង វូហាន (Wuhan) នៃខេត្តហ៊ូបៃ (Hubei) ប្រទេសចិន កាលពីថ្ងៃសុខម្សិលមិញនេះ៕