P20 Pro និង P20 | រូបភាព៖ Digital Trends
ចំណែកឯនៅប្រទេសចិនឯណោះវិញ បងប្អូនបង្កើតកាមេរ៉ាបីនេះ ក៏មិនធម្មតាដែរ ពោលគឺ P20 និង P20 Pro លក់បានចំនួន ១៥ លានគ្រឿង លើអនឡាញ ត្រឹមតែរយៈពេល ១០ វិនាទីប៉ុណ្ណោះ។ត្រឡប់ទៅនិយាយនៅប៉ែកអ៊ឺរ៉ុបវិញ P20 និង P20 Pro សុទ្ធតែកាន់កំណត់ត្រាគីឡូធ្ងន់ដូចគ្នា(លក់ដាច់បានច្រើន)។ ចំនួននៃការលក់កើនដល់ 316% លើសកំណត់ត្រាចាស់ដែលកាន់ដោយ P10 Plus(ត្រឹមតែ 300%) ។ ចំនួននេះគិតសរុបការលក់ នៅតាមបណ្ដាប្រទេសអឺរ៉ុបប៉ែកខាងលិចមួយចំនួនដូចជា អង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ជាដើម។
ជាងនេះទៀតស្មាតហ្វូន Huawei ទាំងពីរម៉ូឌែលនេះ បានក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពកាមេរ៉ាខ្លាំងលើសគេប្រចាំវិបសាយ DxOMark ដោយ P20 Pro ទទួលបានពិន្ទុសរុប ១០៩ ពិន្ទុ ឯ P20 ទទួលបានពិន្ទុសរុប ១០២ ពិន្ទុ។
តារាងពិន្ទុ P20 និង P20 Pro
ចំពោះតម្លៃវិញនៅអឺរ៉ុប P20 មានតម្លៃ ៨០៥ ដុល្លារ និង P20 Pro មានតម្លៃ ១ ១១៦ ដុល្លារ។ ឯនៅអាស៊ីវិញម៉ូឌែល P20 នឹងមានតម្លៃប្រហែល ៦៣៧ ដុល្លារ ស្របពេល P20 Pro ថ្លៃប្រហែល ៨៩៥ ដុល្លារ។ប្រភព៖ GSMarena