ច្បាស់​មែន​ទែន​ហើយ Nokia ត្រកូល N-Series នឹង​រស់​ឡើង​វិញ​ឆាប់ៗ​នេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ច្បាស់​មែន​ទែន​ហើយ Nokia ត្រកូល N-Series នឹង​រស់​ឡើង​វិញ​ឆាប់ៗ​នេះ!

28/04/2018
HMD Global ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រងNokia​ ត្រូវ​គេ​​ដឹង​ថា​គ្រោង​យក​​ទូរសព្ទ​របស់​ ​Nokia​ ​ម៉ូដែល​ចាស់​​មួយ​ចំនួន​ផលិត​ចូល​ទីផ្សារ​សាជាថ្មី​នា​ពាក់​កណ្ដាល​ឆ្នាំ​ ​២០១៨ ​នេះ។ ក្នុង​នោះ​ក៏​មាន​ឈ្មោះ​ត្រកូល N-Series មួយ​ផង​ដែរ។
Nokia 95
តាម​ប្រភព​ព័ត៌មាន​ពី Nokia បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ "កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ ២០០៥ Nokia ត្រកូល N-Series បាន​បង្ហាញ​មុខ​ឲ្យ​ពិភព​បច្ចេកវិទ្យា​ភ្ញាក់​ផ្អើល​នៅ​ទីក្រុង Sanlitun ប្រទេស​ចិន។ ចំណែក​ ១៣ ឆ្នាំ​ក្រោយ​នៅ​ ទីក្រុង Sanlitun ដូច​គ្នា Nokia ក៏​នឹង​មាន​របស់​ថ្មី​មក​បង្ហាញ​ដល់​ពិភពលោក​ដូច​គ្នា ដូចនេះ​មាន​តែ​រង់​ចាំ​មើល​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី ៥ ខែ​ឧសភា​ ខាង​មុខ​នេះ ”

នេះជា​សារ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កំពូល​ទូរសព្ទ​ដែល​ពេញ​និយម​កាល​ពី​ជាង ១៣ ឆ្នាំ​មុន​ត្រកូល N-Series របស់​ Nokia អាច​នឹង​មាន​វត្តមាន​ជា​ថ្មី​លើ​ទីផ្សារ​ឡើង​វិញ។
Nokia N8
ចំពោះ​ត្រកូល​ទូរសព្ទ​ស៊េរី N ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០០៥ មាន​ដូចជា N70, N90, N91, N71, N80, N92, N72, N73, N93, N75, N95, N76, N77 ជាដើម ត្រូវ​បាន​អ្នក​ជំនាញ​​សន្និដ្ឋាន​​ថា​ឆ្នាំ ២០១៨ អាច​នឹង​​​ត្រូវ​​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​​ជា​ថ្មី ​ដែល​ដើរ​ដោយ Android ហើយ​បំពាក់​មក​ជាមួយ RAM និង Micro-Processor(Chip) ធំជាង​មុន នឹង​​មាន​មុខងារ​ជាច្រើន​ទៀត​ផង។ តែ​យ៉ាង​ណា​ក្ដី Nokia នៅ​មិន​ទាន់​បង្ហើប​ថា​ នឹង​បញ្ចេញ​ម៉ូឌែល​មួយ​ណា​នៅ​ថ្ងៃ​ទី ៥ ខែ​ឧសភា​ខាង​មុខ​នោះ​ទេ៕



ប្រភព៖ Gizchina