ក្រោយផ្ទុះ​ម៉ាស៊ីន​យន្តហោះ​សម្លាប់អ្នក​ដំណើរម្នាក់ «អាកាសចរណ៍​អាមេរិក Southwest ត្រូវអ្នក​ដំណើរ​ដាក់ពាក្យ​បណ្តឹង» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រោយផ្ទុះ​ម៉ាស៊ីន​យន្តហោះ​សម្លាប់អ្នក​ដំណើរម្នាក់ «អាកាសចរណ៍​អាមេរិក Southwest ត្រូវអ្នក​ដំណើរ​ដាក់ពាក្យ​បណ្តឹង»

28/04/2018
(ញូយ៉ក)៖ ​ក្រុមហ៊ុន​​អាកាសចរណ៍អាមេរិក Southwest Airlines ត្រូវបានអ្នកដំណើរ​ម្នាក់ដាក់ពាក្យ​បណ្តឹង ដោយម្នាក់នោះ​បានធ្វើដំណើរ​នៅ​លើជើងហោះ​ហើរលេខ ១៣៨០​ របស់អាកាសចរណ៍មួយនេះ​ កាលពីសប្តាហ៍មុន ខណៈដែលយន្តហោះ​ដឹកអ្នកដំណើរនោះ​ បានផ្ទុះម៉ាស៊ីន​​មួយ​​ចំហៀង​ ហើយ​ធ្វើឲ្យ​មនុស្សម្នាក់​ស្លាប់។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
ពាក្យបណ្តឹង​ខាងលើ ដែលត្រូវបានដាក់ជូន​ទៅកាន់តុលាការ​សង្កាត់ភាគខាងលិចនៃរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) បានអះអាងថា ​ចាប់​តាំង​តែ​​ពេល​ឧប្បដិហេតុ​​លើ​ផ្ទៃ​អាកាស​នោះ​បានកើត​ឡើងមក ​អ្នក​ដំណើរ​​​ដែល​ជា​ដើមបណ្តឹង​​មានឈ្មោះថា លីលា ឆាវែស (Lilia Chavez) បាន​ធ្លាក់ខ្លួនមានជំងឺរន្ធត់​​ផ្លូវ​ចិត្ត​ជា​ខ្លាំង ហើយតែងតែ​ភ័យអន្ទះអន្ទែង ក៏ដូចជាកើត​ទុក្ខសោកដៅ និងទទួលរងរបួសផ្ទាល់​ដទៃទៀត។
គួរជម្រាបថា ក្រុមហ៊ុន​អាកាសចរណ៍ Southwest បានទទួលការរិះ​គន់ជាខ្លាំង ជាពិសេសនៅក្នុង​អំឡុងពេល​ប៉ុន្មានថ្ងៃ ក្រោយពីម៉ាស៊ីន​​ប្រភេទ CFM56-7B នៅស្លាបមួយ​ចំហៀងរបស់​​យន្តហោះ Boeing 737-700 របស់ខ្លួន​បានផ្ទុះ នៅក្នុងជើងហោះហើរ​កាលពីថ្ងៃទី១៧ ខែមេសា ដែលបាន​ធ្វើឲ្យបែកកញ្ចក់បង្អួច រហូតឈានធ្វើឲ្យ​អ្នកដំណើរតែម្នាក់ប៉ុណ្ណោះឈ្មោះ ជែននីហ្វឺ រីយ៉ូដាន (Jennifer Riordan) ដែលអង្គុយ​នៅជាប់នោះ និងស្ថិតក្នុង​ចំណោម​មនុស្សទាំងអស់ ១៤៩នាក់ នៅលើយន្តហោះ បានបាត់​បង់​ជីវិត៕