សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង​ ចេញផ្សាយដល់ប្រជាជន៖ «មេដឹកនាំ​​កូរ៉េទាំងពីរ​​ព្រមព្រៀង លុបបំបាត់​​នុយក្លេអ៊ែរ​ទាំងស្រុងហើយ» (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង​ ចេញផ្សាយដល់ប្រជាជន៖ «មេដឹកនាំ​​កូរ៉េទាំងពីរ​​ព្រមព្រៀង លុបបំបាត់​​នុយក្លេអ៊ែរ​ទាំងស្រុងហើយ» (មានវីដេអូ)

28/04/2018
(ព្យុងយ៉ាង)៖ សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយ​ជាសាធារណៈដល់​ប្រជាជនក្នុង​ប្រទេស​របស់ខ្លួនថា នៅក្នុងជំនួប​រវាងប្រមុខដឹកនាំ​កំពូល លោក គីម ជុងអ៊ុន និងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននាំឲ្យ​ប្រទេសទាំងពីរ​ឈានទៅរក​កិច្ចព្រមព្រៀង​ដើម្បីសម្រេច​គោលដៅ «លុបបំបាត់​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង»។
នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា កាលពី​ថ្ងៃម្សិលមិញនេះ គឺជាទិវាប្រវត្តិសាស្ត្រ​គួរជាទីចងចាំសម្រាប់​កូរ៉េ​ទាំងពីរ ក៏ដូចជា​អន្តរជាតិ ដោយសារ​តែគ្រប់គ្នា​បានមើលឃើញ​បងប្អូនកូរ៉េទាំងពីរ​ ព្រមបន្ទន់​ឥរិយាបថ និងអង្គុយចុះ​ចរចាគ្នា​ប្រកបដោយ​ភាពកក់ក្តៅបំផុត មិនធ្លាប់មាន​រយៈពេល ១១ឆ្នាំមក​ហើយ។ នៅក្នុងនោះ​សេចក្តីថ្លែងការណ៍រួម​ ក៏ត្រូវបានសម្រេច​ចេញផងដែរ ដោយសុទ្ធសឹងតែ​ជា​ភាព​វិជ្ជមាន​ ដែលគ្រប់គ្នា​ចង់ឃើញ។
សម្រាប់ចំណុចសំខាន់ៗ​ដែលគួរឲ្យកត់​សម្គាល់ នៃសេចក្តីថ្លែងការណ៍រួម​កាលពីល្ងាចថ្ងៃ​សុក្រម្សិលមិញ​ នៅក្នុងដំណើរ​ទស្សនកិច្ច​លោក គីម ជុងអ៊ុន នៅកូរ៉េខាងត្បូងនោះ គឺមានដូចជា កិច្ចព្រមព្រៀង​សន្តិភាពជាអចិន្ត្រៃយ៍មួយ ត្រូវតែសម្រេច​ឲ្យបាននៅក្នុង​ឆ្នាំ២០១៨នេះ, កូរ៉េខាងជើង​ព្រមលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង, លោក មូន ជែអ៊ីន នឹងទៅបំពេញ​ទស្សនកិច្ចនៅ​កូរ៉េខាងជើងវិញ, ការរៀបជំនួប​រវាងក្រុមគ្រួសារ​​ដែលបែកបាក់​ដោយសារតែ​សង្គ្រាម​ឡើងវិញ និងការសន្យា​បើកកិច្ចពិភាក្សា​ដូចខាងលើនេះ​ ឲ្យបាន​ញឹកញាប់​ជាដើម៕