សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរ​វិលត្រឡប់ពីទីក្រុងសិង្ហបុរី មកកាន់រាជធានីភ្នំពេញ បន្ទាប់បញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរ​វិលត្រឡប់ពីទីក្រុងសិង្ហបុរី មកកាន់រាជធានីភ្នំពេញ បន្ទាប់បញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន

28/04/2018
(សិង្ហបុរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក​ម្ពុជា នៅមុខនេះបន្តិចបានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា នៅពេលនេះ សម្តេចកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរ​វិលត្រឡប់ពីទីក្រុងសិង្ហបុរី ឆ្ពោះមកកាន់រាជធានីភ្នំពេញ តាមជើងយន្តហោះពិសេស​ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ កាលពីថ្ងៃទី២៧-២៨ ខែ មេសា ឆ្នាំ២០១៨ ដែលទទួលបានលទ្ធផលល្អត្រចះត្រចង់។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា «កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ប្រទេសទាំងអស់បានប្តេជ្ញា ពង្រឹងនិងជំរុញនូវសហប្រតិបត្តិពាណិជ្ជកម្ម​ វិនិយោគពង្រឹងនូវសន្តិសុខក្នុងតំបន់​ ព្រមទាំងបង្កើតបណ្តាញទីក្រុងវៃឆ្លាតនៅក្នុងប្រទេសអាស៊ាន​ ដែលកម្ពុជាអាចចាប់ផ្តើមពីទីក្រុង​ភ្នំពេញ​ បាត់ដំបង​ និង​សៀមរាប​ ស្របពេលនៃដំណើការសមា​ហរណកម្មអាស៊ាន។ ទន្ទឹមនឹងនេះ​ដែរ កម្ពុជាក៏ត្រូវជំរុញការ​បណ្តុះបណ្តាលនូវធនធានមនុស្សឲ្យមានសម្ថភាពគ្រប់គ្រាន់កាន់តែច្រើន ដើម្បីទទួល​ការងារនៅក្នុងក្របខ័ណ្ឌ​ អាស៊ាន​ដែល​នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើងទាំង​មូល»។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា រយ:ពេលនៃការធ្វើដំណើរពីសិង្ហបុរីទៅកម្ពុជា អាចប្រើរយ:​ពេល១ម៉ោង៥៥នាទី។ សម្តេចនឹងទៅដល់រាជធានីភ្នំពេញនៅរសៀលថ្ងៃនេះ៕