ផ្លូវរថភ្លើងដឹកអ្នកដំណើរពី សិរីសោភ័ណ-បាត់ដំបង នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃស្អែកនេះហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្លូវរថភ្លើងដឹកអ្នកដំណើរពី សិរីសោភ័ណ-បាត់ដំបង នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃស្អែកនេះហើយ

28/04/2018
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន​ ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នគម្រោងផ្លូវរថភ្លើងដឹកអ្នកដំណើរ សិរីសោភ័ណ-បាត់ដំបង ដែលនិងប្រព្រឹត្តិទៅនៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ នាវេលាម៉ោង ០៨៖០០នាទីព្រឹក នៅស្ថានីយ៍រថភ្លើងសិរីសោភ័ណ។

សម្រាប់ផ្លូវរថភ្លើងនេះមានប្រវែង ៦៥គីឡូម៉ែត្រ ចាប់ពីសិរីសោភ័ណ-បាត់ដំបង ដែលមាន១០ស្ថានីយ រួមមាន៖ សិរីសោភ័ណ មង្គលបូរី ចំការចេក ភ្នំតូច ទួលសំរោង ជ្រោយស្តៅ ជណ្តើរស្វា អូរតាគី សៀម និងបាត់ដំបង ។
ផ្លូវដែកនេះមានផ្លូវឆ្លងកាត់សរុបចំនួន ១១៣ កន្លែង ក្នុងនោះ ខេត្តបន្ទាយមានជ័យ ពីសិរីសោភ័ណ មកបាត់ដំបង មានផ្លូវដែកប្រវែង២៨ គីឡូម៉ែត្រ មានផ្លូវឆ្លងកាត់ចំនួន៥០ (៤១ ជាផ្លូវឆ្លងកាត់ផ្លូវការ និង៩ ជាផ្លូវសាងសង់ក្នុងលក្ខណៈឯកជន មិនមានទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ) ។
ក្នុងទឹកដីខេត្តបាត់ដំបង មានប្រវែង ៣៧គីឡូម៉ែត្រ មានផ្លូវឆ្លងកាត់ចំនួន៦៣ (៥០ជាផ្លូវឆ្លងកាត់ផ្លូវការ និង១៣ ជាផ្លូវសាងសង់ក្នុងលក្ខណៈឯកជន ) ៕