ក្រុមហ៊ុន Toyota បានបង្ហាញចេញរថយន្តម៉ូដែល Avalon ជំនាន់ទី ៥ កាលពីខែមករា កន្លងទៅក្នុងកម្មវិធី Detroit Auto Show។ ពេលនេះតម្លៃលក់របស់ Avalon សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលគ្រោងនឹងចេញលក់នៅខែក្រោយ ត្រូវបានបង្ហាញហើយ។
Toyota Avalon ឆ្នាំ ២០១៩ មានបែងចែកជាពីរ រួមមានប្រភេទ Hybrid និងប្រភេទធម្មតា ហើយប្រភេទទាំងពីរនេះ មានបែងចែកចេញចេញជាច្រើនកម្រិតទៀតផង។
ប្រភេទម៉ាស៊ីនប្រេងឥន្ធនៈធម្មតា ៖
XLE តម្លៃ ៣៥ ៥០០ ដុល្លារ
XSE តម្លៃ ៣៨ ០០០ ដុល្លារ
Limited តម្លៃ ៤១ ៨០០ ដុល្លារ
Touring តម្លៃ ៤២ ២០០ ដុល្លារ
ប្រភេទ Hybrid ៖
XLE តម្លៃ ៣៦ ៥០០ ដុល្លារ
XSE តម្លៃ ៣៩ ០០០ ដុល្លារ
Limited តម្លៃ ៤២ ៨០០ ដុល្លារ
គួរដឹងថាប្រភេទប្រើប្រេងឥន្ធនៈមានបំពាក់នូវម៉ាស៊ីនស៊ីឡាំង ៦ ដែលមានចំណុះ ៣,៥ លីត្រ មានកម្លាំង ៣០១ សេះ និងប្រភេទ Hybrid មានប្រើម៉ាស៊ីនចំណុះ ២,៥ លីត្រ កម្លាំង ២១៥ សេះ លាយជាមួយនឹងម៉ូទ័រអគ្គិសនីមួយ៕
ប្រភព៖ carscoops
