ក្តៅគគុក! សហរដ្ឋអាមេរិក «ប្រកាសពី​ការធ្វើសមយុទ្ធ​​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 នៅក្បែរ​សមុទ្រ​ចិន​ខាងកើត» ខណៈ​​ស្ថានការណ៍​​ចិន-តៃវ៉ាន់​​កំពុង​​ឡើង​កម្តៅ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! សហរដ្ឋអាមេរិក «ប្រកាសពី​ការធ្វើសមយុទ្ធ​​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 នៅក្បែរ​សមុទ្រ​ចិន​ខាងកើត» ខណៈ​​ស្ថានការណ៍​​ចិន-តៃវ៉ាន់​​កំពុង​​ឡើង​កម្តៅ...

27/04/2018
(តូក្យូ)៖ កងកម្លាំង​ទ័ព​អាកាស​អាមេរិក បានឱ្យដឹងនៅ​ថ្ងៃសុក្រនេះថា យន្ដហោះ​ទម្លាក់គ្រាប់​អាមេរិក B-52 បានដឹកនាំ​សមយុទ្ធ​យោធា​បណ្ដុះបណ្ដាលមួយ នៅក្បែរបរិវេណ​តំបន់សមុទ្រ​ចិនខាងកើត និងកោះអូគីណា​នៃភាគខាងត្បូង​ប្រទេសជប៉ុន។ ព្រមពេល​ជាមួយគ្នា​សារព័ត៌មាន​តៃវ៉ាន់ ចុះផ្សាយថា សមយុទ្ធនេះ​គឺជាសារព្រមានមួយ​ផ្ញើជូនទីក្រុង​ប៉េកាំង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
បើតាមកង​កម្លាំងទ័ពអាកាសអាមេរិក យន្ដហោះ​ទម្លាក់គ្រាប់ B-52 បានហោះចេញ​ពី​​មូលដ្ឋានទ័ព​អាកាស អាន់ដឺសិន (Andersen) នៃកោះហ្គាំ ហើយធ្វើដំណើរឆ្ពោះ​ទៅកាន់តំបន់ក្បែរ​សមុទ្រខាងត្បូង កាលពីថ្ងៃអង្គារ ព្រមទាំងដឹកនាំ​ការធ្វើសមយុទ្ធ​បណ្ដុះបណ្ដាល និងបន្តហោះ ទៅកាន់កោះ​អូគីណាវ៉ា​ ដើម្បីដឹកនាំការបណ្ដុះបណ្ដាល​ជាមួយយន្ដហោះ​ចម្បាំង F-15C មុននឹងត្រឡប់​ទៅកោះហ្គាំវិញ។
ប៉ុន្តែកងទ័ព​អាកាស​អាមេរិកអះអាងថា វាគ្រាន់តែជាសមយុទ្ធយោធាធម្មតា​ដូចទម្លាប់ រាល់ដងតែ​ប៉ុណ្ណោះ។ យ៉ាងណា​ក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងកោះតៃវ៉ាន់​បានចុះផ្សាយថា សមុទ្ធយោធានេះ​គឺជាសារព្រមាន​របស់សហរដ្ឋអាមេរិក​ ផ្ញើជូនចិន បន្ទាប់ពីទីក្រុង​ប៉េកាំង បាននិងកំពុង​បង្កើនការធ្វើ​សកម្មភាពយោធា​ នៅក្បែរកោះ​តៃវ៉ាន់។
​ជុំវិញបញ្ហា​នេះដែរ ​សារព័ត៌មានរដ្ឋចិន Global Times បានបញ្ជាក់​នៅក្នុងអត្ថបទ​របស់ខ្លួន​នៅថ្ងៃសុក្រនេះថា បើសិនជាសមយុទ្ធ​របស់យន្ដហោះ​ទម្លាក់គ្រាប់​អាមេរិក គឺ ជាសារមួយ​ផ្ញើជូនទីក្រុង​ប៉េកាំងដូច​តៃវ៉ាន់ថា នោះវាគ្មាន​ន័យអ្វីឡើយ។ «សហរដ្ឋអាមេរិក មិនអាចទប់ស្កាត់​ការដាក់សម្ពាធ​យោធារបស់ចិន​ លើតៃវ៉ាន់បាន​នោះ​ទេ... យន្ដហោះ​ចម្បាំងចិននឹង​ហោះកាន់​តែជិត និងពី លើកោះ​តៃវ៉ាន់តែម្តង ហើយម្យ៉ាងវិញទៀត បើសិនជាទីក្រុង​តៃប៉ិ នៅតែបន្តធ្វើ​សកម្មភាចង់​បានឯករាជ្យ ឬកាត់ផ្ដាច់រាល់​ទំនាក់ទំនង​ពីចិនដីគោក នោះទីក្រុងប៉េកាំង​នឹងចាត់ទុកតៃវ៉ាន់​ជាតំបន់សត្រូវ ក៏ដូចជានឹង​ប្រើប្រាស់គ្រប់​មធ្យោបាយទាំងអស់​ ក្នុងការដោះ​ស្រាយ»។ នេះ គឺជាព្រមាន​របស់ Global Times៕