ក្នុងជំនួបសម្ដែងការគួសមខាងលើ ភាគីទាំងពីរបានពិភាក្សាលើតួនាទី កាតព្វកិច្ចរបស់គណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងក្របខ័ណ្ឌនីតិរដ្ឋ។ ជាមួយគ្នានេះភាគីទាំងពីរក៏បានពពិភាក្សាផងដែរ លើការបង្កើតទំនាក់ទំនងរវាងយុវជនគណបក្សទាំងពីរផងដែរ៕

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបសម្ដែងការគួរសមជាមួយលោក ម៉ាសាហ៊ីកូ កូមួរ៉ា អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី របស់ជប៉ុន
បញ្ចូលដោយ៖ Laiheang Vobfm - 27/04/2018
(ជប៉ុន)៖ នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក ម៉ាសាហ៊ីកូ កូមួរ៉ា (Masahiko Komura) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party នៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យសេរី។