ចំណុចអារម្មណ៍​​ពិសេស៖ មុនចាប់ផ្តើមកិច្ចចរចាលោក គីម ជុងអ៊ុន អូសដៃ​លោក មូន ជែអ៊ុន ជាន់ដីកូរ៉េខាងជើង​វិញ​ ជាសញ្ញានៃ​ការ​បង្កើត​ការស្មើភាពគ្នា (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចំណុចអារម្មណ៍​​ពិសេស៖ មុនចាប់ផ្តើមកិច្ចចរចាលោក គីម ជុងអ៊ុន អូសដៃ​លោក មូន ជែអ៊ុន ជាន់ដីកូរ៉េខាងជើង​វិញ​ ជាសញ្ញានៃ​ការ​បង្កើត​ការស្មើភាពគ្នា (មានវីដេអូ)

27/04/2018
(សេអ៊ូល)៖ វាជារឿងមួយដែលមេដឹកនាំកូរ៉េខាងជើង​ព្រាងទុក ! ចំណុច​ពិសេសមួយនេះដូចដែលគ្រប់គ្នា​បានមើល​ឃើញហើយ តាមរយៈការ​ទស្សនាវីដេអូ អំពីការឈរ​រង់ចាំ​លោក គីម ជុងអ៊ុន ពីសំណាក់​លោក មូន ជែអ៊ីន ដើម្បីទទួលប្រមុខដឹកនាំកូរ៉េខាងជើង​រូបនេះ ចូលមកកាន់​ទឹកដី​កូរ៉េខាងត្បូង តបតាមការព្រមព្រៀង​គ្នាជាប្រវត្តិសាស្ត្រ ប៉ុន្តែ​កូរ៉េខាងជើង​ក៏មិនភ្លេចដែរ នៅមុនចាប់ផ្តើមកិច្ចចរចាបាន​ស្នើសុំ និងអូសដៃ​លោក មូន ជែអ៊ុន ភ្លាមៗឲ្យ​ទៅជាន់ទឹកដី​ខាងកូរ៉េខាងជើង​វិញ ដែលនេះពិតជាសកម្មភាពមួយ នៃការបង្កើតភាព​ស្មើភាពគ្នារបស់បងប្អូនកូរ៉េទាំងពីរ ស្ថិតក្រោមទង់​តែមួយ។
នេះបើតាម​ពិនិត្យសកម្មភាពជារួម ដែលមាន​នៅក្នុងខ្សែវីដេអូ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ ដែលផ្តិត​បាន​នៅក្នុងកិច្ចប្រជុំ​រវាងប្រមុខដឹកនាំ​កូរ៉េទាំងពីរ នៅឯភូមិផាន់មុនចុម (Panmunjom) ជាព្រំដែនក្នុងទឹកដីខាង​កូរ៉េខាងត្បូង ដែលបាន​បញ្ចប់ជុំទី១ ទៅហើយ​នាព្រឹក​ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

ខាងក្រោមនេះ គឺជាសម្រង់​សកម្មភាពសំខាន់ៗ​តាមរយៈខ្សែវីដេអូនៃជំនួប​ជាប្រវត្តិសាស្ត្រ របស់មេដឹកនាំកូរ៉េទាំងពីរ ដែលអន្តរជាតិកំពុង​ផ្តោតការយកចិត្ត​ទុកដាក់​បំផុត៖