ក្រសួងមហាផ្ទៃ ទទួលបាន លិខិតស្នើសុំបង្កើតបក្សរបស់ កូនលោក គង់ គាំ រួចហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងមហាផ្ទៃ ទទួលបាន លិខិតស្នើសុំបង្កើតបក្សរបស់ កូនលោក គង់ គាំ រួចហើយ

27/04/2018
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានទទួលលិខិតស្នើសុំបង្កើតបក្សរបស់គណបក្សឆន្ទៈខ្មែរ ដែលដឹកនាំដោយលោក គង់ ម៉ូនីកា កូនប្រុសរបស់លោក គង់ គាំរួចហើយ។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់អង្គភាពព័ត៌មាន VOB News នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងពិនិត្យមើលសំណើនេះ ហើយនឹងធ្វើការឆ្លើយតបទៅកាន់ គណបក្សឆន្ទៈខ្មែរវិញ នៅពេលក្រោយ។ លោកក៏បានស្វាគមន៍ចំពោះការបង្កើតគណបក្សថ្មីនេះផងដែរ។

សូមបញ្ជាក់ថា បើតាមលោក គង់ មុនីកា ស្ថាបនិក និងជាប្រធានគណបក្សនេះ បានឱ្យដឹងថា គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើងដោយស្ថានិក៧រូប ប៉ុន្តែស្ថានិបទាំងនោះ មិនមែនជាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយទេ។

លោក គង់ មុនីកា ដែលជាកូនប្រុសពៅរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី មានបំណងចង់ឱ្យ គណបក្សរបស់លោក ក្លាយទៅរូបកាយថ្មីមួយរបស់ព្រលឹង អតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងវិលវល់ រកកន្លែងចាប់កំណើតមិនទាន់ឃើញ៕