ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨!

26/04/2018
(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមាន ទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅមុនជំនួបរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយស្ដីពីការរំសាយ អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕

២៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពថ្មីមួយទៀតហើយ នៃព្យុះយក្សពណ៌ក្រហម ដែលគេហៅថា Great Red Spot នៅលើភពព្រហស្បតិ៍ (Jupiter) ដោយការថតរូបភាពដ៏អស្ចារ្យនេះ គឺជាស្នាដៃរបស់យានអវកាស Juno ដែលកំពុងគោចរនៅទីនោះ៕

៣៖ តាមមើលទៅដូចជាគ្មានរឿងចម្រូងចម្រាស បានកើតឡើងបន្តិចទាល់តែសោះ ព្រោះក្រុមហ៊ុនបណ្តាញសង្គមយក្សនៅលើ ពិភពលោក Facebook បានចេញរបាយការណ៍ក្តៅៗស្តីពីប្រាក់ចំណូលរបស់ខ្លួន សម្រាប់ត្រីមាសទីមួយដើមឆ្នាំ២០១៨នេះដ៏គួរឲ្យ ភ្ញាក់ផ្អើល និងប្រសើរជាងអ្វីដែលមនុស្សភាគច្រើនបានរំពឹងទុកទៅទៀត៕

៤៖ ប្រទេសម៉ុងហ្គោលី និងមហាយក្សឥណ្ឌាបានព្រមព្រៀងគ្នារួចហើយ នៅក្នុងការរឹតចំណងមិត្តភាពទ្វេភាគី ព្រមទាំងបង្កើនកិច្ច សហប្រតិបត្តិការទូលំទូលាយលើគ្រប់វិស័យ៕

៥៖ ប្រមុខការទូតរុស្ស៊ី តួកគី និងអ៊ីរ៉ង់ នឹងបើកកិច្ចប្រជុំមួយស្តីពីបញ្ហាស៊ីរី នៅក្នុងទីក្រុងម៉ូស្គូ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕

៦៖ ប៉ូលិសឥណ្ឌាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្មេងសិស្សសាលាយ៉ាងហោចណាស់ ១៣នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្ដរបស់ពួកគេ បានបុកគ្នាជាមួយរថភ្លើងពេញមួយទំហំលាន់ដូចរន្ទះ នៅឯរដ្ឋ យូតតា ប្រាឌែស (Uttar Pradesh) ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា។៕