ក្រសួងធនធានទឹក៖ នៅអំឡុងខែសីហា និងខែកញ្ញា កម្ពុជាប្រឈមនឹងជំនន់ទឹកភ្លៀង ខណៈបាតុភូតធម្មជាតិ អាចកើតមានឡើង ចាប់ពីខែឧសភា និងខែមិថុនា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងធនធានទឹក៖ នៅអំឡុងខែសីហា និងខែកញ្ញា កម្ពុជាប្រឈមនឹងជំនន់ទឹកភ្លៀង ខណៈបាតុភូតធម្មជាតិ អាចកើតមានឡើង ចាប់ពីខែឧសភា និងខែមិថុនា!

27/04/2018
(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងជាលើកទី២ ស្ដីពី ការព្យាករស្ថានភាពអាកាសធាតុ ក្នុងរដូវវស្សា ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងបានកត់សម្គាល់ថា៖
* នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្ដាល (ប៉ុន្ដែតិចជាងឆ្នាំ២០១៧)
* ចាប់ពីចុងខែកក្កដា ដល់ដើមខែសីហា អាចនឹងមានកូនរដូវប្រាំង។ បរិមាណទឹកភ្លៀងនឹងថយចុះមកនៅ ក្នុងកម្រិតពីតិចទៅមធ្យម
* ការប្រឈម នឹងជំនន់ទឹកភ្លៀង មានខ្ពស់ជាងឆ្នាំ២០១៧ ជាពិសេសនៅអំឡុងខែសីហា និងខែកញ្ញា
* ចំនួនព្យុះដែលអាចកើតលើមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង អាចមានពី២៤-២៦ ព្យុះ៕

សម្រាប់ព័ត៌មានលម្អិត នៃការព្យាករអាកាសធាតុនេះ សូមអានសេចក្តីជូនដំណឹង​ របស់ក្រសួងទាំងស្រុង៖