ទីបំផុតមហាយក្សចិន «បញ្ជូនមីស៊ីលផ្លោង Dongfeng-26 ចូល​ឃ្លាំង​ផ្ទុកសព្វាវុធ» ដើម្បីទុក​ឲ្យកងទ័ពប្រើប្រាស់ទៅ​តាមការ​កំណត់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតមហាយក្សចិន «បញ្ជូនមីស៊ីលផ្លោង Dongfeng-26 ចូល​ឃ្លាំង​ផ្ទុកសព្វាវុធ» ដើម្បីទុក​ឲ្យកងទ័ពប្រើប្រាស់ទៅ​តាមការ​កំណត់!

26/04/2018
(ប៉េកាំង)៖ អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិចិន លោក វូ កៀន (Wu Qian) នៅថ្ងៃព្រហស្បតិ៍នេះ​បាន​និយាយថា មីស៊ីល​ផ្លោង Dongfeng-26 ត្រូវបាន​ប្រគល់ឱ្យកង​កម្លាំងគ្រាប់រ៉ុក្កែត​ នៃកងទ័ព​រំដោះប្រជាជនចិន​ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន លោក Wu Qian បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «មីស៊ីលរយៈចំងាយ​មធ្យម និងឆ្ងាយថ្មីនេះ ត្រូវបាន ផលិតឡើង​ទាំងស្រុងដោយ​ជនជាតិចិន ហើយវានឹងត្រូវ​ដាក់ឱ្យបម្រើការ​ នៅក្នុងប្រតិបត្តិការវាយប្រហារ​រយៈចំងាយ​ខ្លី និងកំណត់ គោលដៅច្បាស់លាស់​ប្រឆាំងនឹងគោលដៅ​សត្រូវ​ទាំងនៅលើគោក និងនាវាចម្បាំង​មាន​ទំហំធំ ឬមធ្យមជាដើម។
«ចិនមិនបានផ្លាស់​ប្ដូរយុទ្ធសាស្ត្រ​នុយក្លេអ៊ែរ ឬគោល​នយោបាយមិនប្រើប្រាស់​នុយក្លេអ៊ែរ​មុនរបស់ខ្លួន​ឡើយ»។ នេះគឺជាការគូស បញ្ជាក់​របស់​លោក Wu Qian៕