យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៦២៤គ្រឿង និងផាកពិន័យ ៣៨២គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត ៦៨៩គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៦២៤គ្រឿង និងផាកពិន័យ ៣៨២គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត ៦៨៩គ្រឿង

26/04/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,០១១គ្រឿង រកឃើញល្មើសច្បាប់ ៦២៤គ្រឿង (ម៉ូតូ៧៤ភាគរយ) អប់រំ២៤២គ្រឿង និងផាកពិន័យ ៣៨២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,០១៩គ្រឿង អប់រំ ៣៥គ្រឿង និងផាកពិន័យចំនួន១៦៩គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៦៨៩គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៦,៧៣៦គ្រឿង រកឃើញយានយន្តល្មើស ១១,២៨៣(ម៉ូតូ៦៧ភាគរយ) ក្នុងនោះអប់រំ ៤,៩២៤គ្រឿង និងផាកពិន័យ ៦,៣៥៩គ្រឿង៕