កាលពីថ្ងៃទី ២០ មេសាកន្លងទៅ ស្មាតហ្វូនជំនាន់ក្រោយ Oppo F7 បានលេចវត្តមានជាផ្លូវការលើទីផ្សារកម្ពុជា ជាមួយតម្លៃ ៣២៩ ដុល្លារសម្រាប់ទំហំអង្គផ្ទុក 64GB និង ៤២៩ ដុល្លារអង្គផ្ទុក 128GB។ ក្រឡេកទៅទីផ្សារថៃក៏ទើបតែបើកលក់ជាសាធារណៈក្នុងថ្ងៃទី ២៥ ខែមេសានេះដូចគ្នា ប៉ុន្តែតម្លៃរាងហក់ខ្ពស់ជាងទីផ្សារស្រុកខ្មែរ។
ផ្អែកតាមរូបភាពបង្ហាញប៉ុន្មានសន្លឹក ស្ថិតក្នុងប្រទេសថៃម៉ូឌែល F7 ជម្រើស RAM 4GB/64GB ROM មានតម្លៃ ១០ ៩៩០ បាត ប្រហែល ៣៤៩ ដុល្លារ និងជម្រើស RAM 6GB/128GB ROM ថ្លៃ ១៤ ៩៩០ បាត ប្រហែល ៤៧៥ ដុល្លារ ។ តម្លៃនេះខុសគ្នាចន្លោះពី ២០ ដល់ទៅ ៥០ ដុល្លារឯណោះ បើធៀបនឹងទីផ្សារកម្ពុជា។
បញ្ជាក់ថាជើងខ្លាំង Selfie មួយនេះ បានវិវត្តកាមេរ៉ាមុខឡើងដល់ទំហំ 25MP បន្សំបច្ចេកវិទ្យា AI Beauty 2.0 ជួយលើកសម្រស់អ្នកថតរូបឲ្យកាន់តែស្រស់ស្អាត បូកផ្សំការរចនារូបរាងថ្មីអេក្រង់ Super Full Screen មានស្នាមឆកកណ្តាល ទំហំ ៦,២៣ អ៊ីញ មាត្រដ្ឋាន ១៩:៩ កម្រិត FullHD+។ បំពាក់នូវឈីប Helio P60 ដំណើរការលើ Android 8.1 ជំនាន់ខ្ពស់ផុតលេខ សម្របនឹងផ្ទៃកម្មវិធី ColorOS 5.0៕
ប្រភព៖ Flashfly