លោក រូហានី៖ ដូណាល់ ត្រាំ ជាមនុស្សគ្មានចំណេះដឹងផ្នែកនយោបាយ ចេះតែរកស៊ីប៉ុណ្ណោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក រូហានី៖ ដូណាល់ ត្រាំ ជាមនុស្សគ្មានចំណេះដឹងផ្នែកនយោបាយ ចេះតែរកស៊ីប៉ុណ្ណោះ

26/04/2018
(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានចោទសួរពីភាពស្របច្បាប់នៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់។ ប្រធានាធិបតីរូបនេះថែមទាំងហៅលោក ដូណាល់ ត្រាំថាជាមនុស្សគ្មានចំណេះដឹងផ្នែកនយោបាយ ក្រៅតែពីរកស៊ីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
ប្រតិកម្មខ្លាំងៗរបស់លោក រូហានី ផ្ទុះឡើងបន្ទាប់ពី លោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង កាលពីថ្ងៃអង្គារ ប្រកាសថាសហរដ្ឋអាមេរិក និងបារាំងកំពុងធ្វើការងារលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយដែលអាចពង្រីកលក្ខខណ្ឌ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥។ ប៉ុន្តែ លោក រូហានី បានអះអាងថាពួកគេគ្មានសិទ្ធិចរចាកិច្ចព្រមព្រៀង ០៧ភាគីនេះឡើងវិញនោះទេ។
លើសពីនេះទៅទៀត លោកក៏បានចាត់ទុកផងដែរថា លោក ដូណាល់ ត្រាំ ជាមនុស្សចេះតែរកស៊ី គ្មានគុណសម្បត្តិអ្វីមក
អត្ថាធិប្បាយលើកិច្ចព្រមព្រៀងអន្តរជាតិឡើយ។ «លោក (លោកត្រាំ) គ្មានចំណេះដឹងនយោបាយ។ លោកគ្មានចំណេះដឹងខាងច្បាប់ ហើយលោកក៏គ្មានចំណេះដឹងខាងសន្ធិសញ្ញាអន្តរជាតិដែរ»។ នេះជាការលើកឡើងរបស់លោក ហាសាន់ រូហានី៕