សង្រ្គាមជិតបញ្ចប់ហើយឬ? រដ្ឋាភិបាលស៊ីរី វាយយកបានតំបន់ថ្មីមួយក្បែរទីក្រុងដាម៉ាស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សង្រ្គាមជិតបញ្ចប់ហើយឬ? រដ្ឋាភិបាលស៊ីរី វាយយកបានតំបន់ថ្មីមួយក្បែរទីក្រុងដាម៉ាស់

26/04/2018
(ដាម៉ាស់)៖ កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅថ្ងៃពុធនេះបានវាយដណ្ដើមយកតំបន់ Qalamun ភាគខាងកើត បន្ទាប់ពីក្រុមឧទ្ទាម និងជនស៊ីវិលចុងក្រោយ បានចាកចេញពីតំបន់ក្បែរទីក្រុងដាម៉ាស់មួយនេះ ក្រោមកិច្ចព្រមព្រៀងជម្លៀសខ្លួនមួយ។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ក្រុមឧទ្ទាមបានចាប់ផ្ដើមចាកចេញពីតំបន់ Qalamun ភាគខាងកើត កាលពីថ្ងៃសៅរ៍ អនុឡោម តាមកិច្ចព្រមព្រៀងជម្លៀសខ្លួន រវាងក្រុមប្រឆាំងស៊ីរី និងរដ្ឋាភិបាលទីក្រុងដាម៉ាស់។ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី បានបញ្ជាក់ដូច្នេះថា៖ «ប្រតិបត្តិការយកពួកភេរវករ និងគ្រួសាររបស់ពួកគេចេញពីតំបន់ Qalamun ភាគខាងកើតបានបិទបញ្ចប់ ហើយតំបន់នេះទាំងមូល ត្រូវបានរំដោះពីពួកភេរវករ»។
គួរបញ្ជាក់ថា ដោយមានជំនួយពីសំណាក់ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី កងកម្លាំងរដ្ឋាភិបាលស៊ីរីបានវាយយកទឹកដីពីក្រុម ឧទ្ទាមគំាទ្រដោយសហរដ្ឋអាមេរិក និងលោកខាងលិច បានស្ទើតែទាំងស្រុងទៅហើយ។ ប៉ុន្តែសង្រ្គាមនៅស៊ីរី មិនទាន់ដឹងថាថ្ងៃណា ចប់នោះទេ ខណៈមនុស្សច្រើនជាង ៣៥០,០០០នាក់ បានស្លាប់ និងរាប់លាននាក់ទៀតក្លាយជាភៀសខ្លួន គិតចាប់តាំងពីសង្រ្គាម នេះផ្ទុះឡើងកាលពីឆ្នាំ២០១១មក៕