លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន, សមត្ថកិច្ចកម្ពុជាកំពុងទំនាក់ទំនងដើម្បីសុំនាំខ្លួនមកទីក្រុងភ្នំពេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន, សមត្ថកិច្ចកម្ពុជាកំពុងទំនាក់ទំនងដើម្បីសុំនាំខ្លួនមកទីក្រុងភ្នំពេញ

26/04/2018
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៩-១០ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចរបស់ថៃបានចាប់ឃាត់ខ្លួន លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ដែលមានវត្តមាននៅក្នុងទឹកដីថៃ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន VOB News ឲ្យដឹងនៅយប់ថ្ងៃនេះ។
មន្រ្តីជាន់ខ្ពស់នគរបាលកម្ពុជាដដែលរូបនោះ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងទំនាក់ទំនងទៅកាន់អាជ្ញាធរថៃ ដើម្បីនាំខ្លួនលោក សម សេរី មកកាន់ក្រុងភ្នំពេញ។ 

តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរី​ នៅថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៨នេះបានឲ្យដឹងថា «លោក សម សេរី បាន​ផ្ញើ​សារ​អ៉ីមែល​មក​កាន់​អាស៊ីសេរី​មុន​ការ​ចាប់ខ្លួន​ថា សមត្ថកិច្ច​ថៃ​បាន​ឃាត់​ខ្លួន​លោក នៅ​ពេល​លោកកំពុង​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ។ មនុស្ស​ជំនិត​របស់​លោក សម សេរី ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា​លោក សម សេរី ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន នៅ​មន្ទីរ​ឃុំឃាំង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុងបាងកក​ហើយ»។
សូមជំរាបថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបុគ្គលឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុត មិនឲ្យបំណងទុច្ចរិតរបស់ក្រុមជន ដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ៕